បណ្ឌិត សូ ណារ៉ូ ថាបក្សប្រឆាំងតែងប្រើមនោគមវិជ្ជាចំនួន ៣ធំៗ ញុះញង់អ្នកគាំទ្រខ្លួន

2023/06/24 05:49:02 pm        40

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា បក្សប្រឆាំងតែងតែប្រើប្រាស់នូវមនោគមវិជ្ជាចំនួន ៣ធំៗ ដើម្បីញុះញង់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ឲ្យមានការស្អប់ គុំគួនលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។

 ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត បានលើកឡើងថា គណបក្សប្រឆាំងកំពុងក្លាយខ្លួនជាក្រុមជ្រុលនិយម ជេរប្រមាថនិយម បែកបាក់ លាបពណ៌យ៉ាងអនាធិបតេយ្យបំផុត ដែលនយោបាយនេះ គឺជានយោបាយធ្វើអត្តឃាតខ្លួនឯង ។

 ឯកឧត្តមបានបន្តថា មួយវិញទៀត គណបក្សប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង គឺតែងប្រើប្រាស់នូវមនោគមវិជ្ជាចំនួន ៣ធំៗ ទី១. ញុះញង់ឲ្យចង់គំហឹង​លើរាជរដ្ឋាភិបាលកម្ពុជា, ទី២. បង្កើតភាពសម្អប់លើអាជ្ញាធរ និងទី៣. បដិសេធការពិត នូវរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ ។

ឯកឧត្តម សូ ណារ៉ូ បានបន្ថែមថា មួយវិញទៀតទណ្ឌិត សម រង្ស៊ី គឺកំពុងហ៊ុព័ទ្ធដោយបទឧក្រិដ្ឋនានា ព្រោះបុគ្គលម្នាក់នេះ បានជេរប្រមាថព្រះមហាក្សត្រ រួមទាំងការអំពាវនាវដល់កងកម្លាំង បែរនូវចុងកាណុងប្រឆាំងនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលទង្វើរនេះ បើកើតឡើងនៅសហរដ្ឋអាមេរិក មិនចាំបាច់អំពាវនាវបែរកាណុងទៅ​កាន់ប្រធានាធិបតី​នោះទេ គឺសូម្បីពលរដ្ឋធម្មតា ក៏ត្រូវបានចាត់វិធានការតាមច្បាប់ផងដែរ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រឆាំង សូមគិតគូរឲ្យបានវែងឆ្ងាយ កុំបន្តចាញ់បោកក្រុមប្រឆាំងរត់ចោលស្រុក និងស្ដាប់តាមការញុះញង់របស់ពួកគេ បង្កនូវបទល្មើសផ្សេងៗ ដែលនាំឲ្យកើតមាននូវទោសទណ្ឌ ខណៈពួកគេកំពុងរស់នៅយ៉ាងសុខស្រួល ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am