ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់បន្តទៀត នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង

2023/06/25 02:23:40 pm        175

ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានខ្លឹមសារដូចខាងក្រោម៖ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គំនិត នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត គឺជាគំនិតផ្តួចផ្តើមរបស់លោក ក្លេមិនយ៉ាង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកាលណោះមានកម្មករ-កម្មការិនី ត្រឹមតែជាង ១០០នាក់ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយនៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនក្នុងរង្វង់ ៦,៦ភាគរយ ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភាពជិតស្និទ្ធ ភាពរស់រាយរាក់ទាក់របស់កម្មករ-កម្មការិនីរោងចក្រ វាមិនមែនជាភាពជិតស្និទ្ធរវាងមេដឹកនាំ និងប្រជាពលរដ្ឋនោះទេ វាគឺទឹកចិត្ត ក្តីស្រលាញ់មិនអាចកាត់ថ្លៃបានរវាងឪពុក និងកូន, រវាងពូ និងក្មួយ ដែលជាទម្លាប់ល្អក្នុងសង្គមគ្រួសារខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលមិនធ្វើនយោបាយបង្កអរិយភាពជាមួយប្រទេសក្បែរខាងនោះទេ ដែលជានយោបាយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ជាពិសេសជាមួយប្រទេសក្បែរខាងកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងក្លាយជាប្រទេសអធិរាជនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សាយអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីក្នុងចំនួនច្រើន ក្រោមតែប្រទេសកូឌីវ័រមួយបន្តិចប៉ុណ្ណោះ ដែលបច្ចុប្បន្នជាប្រទេសនាំគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពីមុនកម្ពុជាជាប្រទេសនាំចូលទំនិញដ៏ច្រើនពីប្រទេសក្បែរខាងក្នុងនោះរួមមាន៖ ប្រទេសវៀតណាម និងប្រទេសថៃ។ បច្ចុប្បន្នកម្ពុជា បានប្រែក្លាយពីប្រទេសនាំទំនិញចូលស្ទើរទាំងស្រុង ក្លាយជាប្រទេសនាំចេញដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទៅប្រទេសវៀតណាមផងដែរ។ សម្តេចបញ្ជាក់ថា “សេដ្ឋកិច្ច គឺត្រូវបំពេញអោយគ្នាទៅវិញទៅមកដូច្នេះឯង”។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កង្វល់ពិតប្រាកដរបស់មនុស្សគ្រប់ៗរូប គឺនៅពេលខ្លួនចាស់ទៅ បាននរណាចិញ្ចឹម? រួមទាំងកង្វល់របស់សម្តេចផងដែរ ទោះពេលនេះ សម្តេចស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។ សម្តេច បញ្ជាក់ថា គោលនយោបាយគាំពារមនុស្សពេលចាស់ រួមទាំងប្រាក់ចូលនិវត្តន៍របស់កម្មករ គឺជាការងារ អាទិភាព​ ដែលរាជរដ្ឋាភិបាលកំពុងគិតគូរយ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ៖ បានប្រកាសថា ចាប់ពីខែសីហា ឆ្នាំនេះទៅ នឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូងនៃការអភិវឌ្ឍនិងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ បានប្រកាសមិនលើកលែងចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

សម្ដេចតេជោ៖ សូមកុំធ្វើឱ្យជោគវាសនាយុវជនសម័យនេះ អភ័ព្វដូចយុវជនសម័យមុន ដោយសារប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណាកុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។ សម្តេចតេជោ ហ៊ុន សែន ៖«កម្មករ និងថៅកែត្រូវបំពេញអោយគ្នាទៅវិញទៅមក»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់ថៅកែរោងចក្រ តាមរយៈការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនកម្មករបាន ដែលជាផ្នែកជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់ចប់ សេដ្ឋកិច្ចពិភពលោកនៅតែបន្តគំរាមកំហែង រួមទាំងភាពមិនច្បាស់លាស់ នៃកំណើនសេដ្ឋកិច្ចសកលផងដែរ។ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ដូចគ្នា ដោយសារការបញ្ជាទិញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ និងកត្តាវត្ថុធាតុដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញ និងលើកទឹកចិត្ត ឱ្យមានការដោះស្រាយបញ្ហានានានៅរោងចក្រសហគ្រាសនៅនឹងមូលដ្ឋានតែម្តង ដោយមិនត្រូវរង់ចាំតែថ្នាក់ជាតិមកជួយដោះស្រាយឡើយ និងត្រូវធ្វើការដោះស្រាយឱ្យបានលឿនរហ័ស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា និន្នាការ​ នៃការចម្លងមេរោគអេដស៍មានការកើនឡើង នៅឆ្នាំ២០២២-២០២៣ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺក្រុមបុរសស្រលាញ់បុរសដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វត្តមានអ៊ុនតាក់នៅកម្ពុជា បានបន្សទុកល់ការលំបាកសម្រាប់កម្ពុជា គឺជំងឺអេដស៍។

សម្ដេចតេជោ សាទរចំពោះម្ចាស់តំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ដែលមានមហិច្ឆិតាប្រែក្លាយតំបន់ សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ប្រើប្រាស់ថាមពលបៃតង ដែល គម្រោងនេះស៊ីគ្នាជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm