ប្រធានសន្តិសុខអ៊ីស្រាអែលបានចាត់ទុកការវាយប្រហាររបស់អ្នកតាំងទីលំនៅ លើភូមិឋាននានារបស់ជនជាតិប៉ាឡេស្ទីននៅតំបន់គ្រប់គ្រង់ West Bank ថាជា "ភេរវនិយមជាតិនិយម" ដែលស័ក្តិសមការពង្រឹងវិធានការប្រឆាំងកាន់តែខ្លាំងឡើង។

ការលើកឡើងរបស់ពួកគេកាលពីថ្ងៃសៅរ៍បានធ្វើឲ្យផ្ទុះកំហឹងពីក្រុមរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីស្តាំនិយម។
ការកើនឡើងនៃអំពើហិង្សាកាលពីសប្តាហ៍មុននៅតំបន់ West Bank រួមមានការផ្ទុះឡើងនៃអំពើហិង្សាដោយក្រុមអ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែលជាច្រើននាក់នៅលើទីប្រជុំជន និងភូមិនានារបស់ប៉ាឡេស្ទីន ដែលនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ និងការព្រួយបារម្ភពីសេតវិមាន។
អ្នកស្រុកបាននិយាយថាកាលពីថ្ងៃសៅរ៍ ក្រុមអ្នកតាំងទីលំនៅបានដុតផ្ទះយ៉ាងហោចណាស់ពីរខ្នងនៅភូមិ Umm Safa របស់ជនជាតិប៉ាឡេស្ទីន ក្បែរទីក្រុង Ramallah។
យោធាអ៊ីស្រាអែល បាននិយាយថា យ៉ាងហោចណាស់ជនសង្ស័យជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិ លោកYoav Gallant បានថ្កោលទោសការវាយប្រហារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ យោធា នគរបាល និងប្រធានសេវាសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែលបាននិយាយថា សកម្មភាពរបស់អ្នកតាំងលំនៅគឺស្មើនឹង "អំពើភេរវកម្មជាតិនិយម" ដែលពួកគេបានសន្យាថានឹងប្រយុទ្ធប្រឆាំង៕
