មនុស្សរាប់ពាន់នាក់បានចេញដើរពេញដងផ្លូវនានា ក្នុងទីក្រុងប៉ារីស របស់ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ សម្រាប់ក្បួនមោទនភាពភេទទី៣ឬGay Pride 2023 របស់ទីក្រុងនេះ ។

យុវវ័យដែលភាគច្រើនក្នុងសម្លៀកបំពាក់ចម្រុះពណ៌ បានដើរដង្ហែក្បួនដោយកាន់ទង់ឥន្ទធនូ លាយលំជាមួយសំឡេងតន្ត្រី។
ក្រុមអ្នករៀបចំបាននិយាយថា ការផ្តោតសំខាន់នៃការផ្សព្វផ្សាយឆ្នាំនេះ គឺដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាអ្នកស្រឡាញ់ភេទដូចគ្នា និងអំពើហិង្សាផ្លូវភេទ ខណៈពួកគេនិយាយថា ឧប្បត្តិហេតុបែបនេះបានកំពុងកើនឡើងនៅក្នុងប្រទេសបារាំង។
ការហែក្បួន Paris Pride កើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នាជាបន្តបន្ទាប់នៅក្នុងទីក្រុងនានារបស់បារាំងដូចជា Bordeaux, Nantes និង Toulouse ៕
