ឯកឧត្តម ឱម យ៉ិនទៀង៖ ឱ្យតែសមាជិកគណបក្សប្រជាជនមិនគិតថាថ្មី ឬចាស់ទេ គឺថ្នាក់ដឹកនាំទុកចិត្តដូចគ្នា

2023/06/25 06:00:43 pm        339

ភ្នំពេញ៖ ឯកឧត្តម ឱម យ៉ិនទៀង អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន​ខណ្ឌទូលគោក រាជធានីភ្នំពេញ បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនប្រកាន់ថាអ្នកថ្មី ឬអ្នកចាស់នោះទេ ឲ្យតែសម្រេចចូលជាសមាជិកគណបក្សហើយ គឺថ្នាក់ដឹកនាំបក្សមានជំនឿ និងទុកចិត្តគ្រប់ៗគ្នាទាំងអស់ ដូច្នេះគប្បីត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយត្រូវបោះជូនដល់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសប្រកាសទទួលសមាជិក-សមាជិកាគណបក្សថ្មី ជាង២ពាន់នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឱម យ៉ិនទៀង បានលើកឡើងទៀតថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យកផលប្រយោជន៍​ប្រជាជន និងប្រទេសជាតិជាធំ ហើយគណបក្សប្រជាជនកម្ពុជាបើកទ្វាចំហរជានិច្ច ចំពោះការ​ទទួលបងប្អូនទាំងឡាយណាដែលសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយមិនប្រកាន់ថាមកពីគណបក្សនេះ ឬគណបក្សនោះទេ តែទោះជាយ៉ាងណាការ​សម្រេច​ចិត្តចូលគណបក្សប្រជាជនកម្ពុជា ហើយគប្បីត្រូវស្មោះត្រង់ជាមួយគណបក្ស និងស្រលាញ់​ប្រជាជន និងប្រទេសជាតិ ស្របទៅតាមគោលនយោបាយរបស់គណបក្សប្រជាជន ដែលបានដាក់ចេញ។

ឯកឧត្តម បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​និងជាប្រធានគណបក្ស ​គឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់​ដែលមានគោល​នយោបាយច្បាស់លាស់ និង​ស័ក្តិសម​បំផុតក្នុងការដឹកនាំនាវាកម្ពុជា​ឆ្ពោះទៅកាន់​ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។

យ៉ាងណាក៏ដោយខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ឯកឧត្តម ឱម យ៉ិនទៀង ក៏បានរំលឹក និងបានអំពាវនាវ​ដល់​បងប្អូនប្រ ជាពលរដ្ឋក៏ដូចជាសមាជិក-សមាជិកា​គណបក្សទាំងអស់មិនថាថ្មី ឬចាស់នោះទេ សូម​អញ្ជើ់ញ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយ​គប្បីបោះឆ្នោតដើម្បីការពារសន្តិភាព​ ដោយធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀង​ទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍន៍​ប្រទេសជាតិលើគ្រប់វិស័យទាំង​អស់ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm