ក្រុមអ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់ បានឆ្លងកាត់ស្ពានកំពង់ផែក្រុងស៊ីដនីរបស់អូស្រ្តាលី នៅថ្ងៃអាទិត្យនេះ ដើម្បីប្រារព្ធព្រឹត្តិការណ៍រាប់ថយក្រោយរយៈពេល២៥ថ្ងៃ រហូតដល់ការប្រកួតកីឡាបាល់ទាត់ដណ្ដើមជើងឯកស្ត្រី FIFA ដែលនឹងប្រទេសអូស្ត្រាលីត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នា។

ប្រទេសអូស្ត្រាលី នឹងជួបជាមួយដៃគូ នូវ៉ែលហ្សឡេង់ នៅខែកក្កដា និងសីហា នៅទូទាំងទីក្រុងចំនួន៩។
FIFA បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា មនុស្សជាង៤ពាន់នាក់ បានឆ្លងស្ពាននេះជា ផ្នែកមួយនៃព្រឹត្តិការណ៍បាល់ទាត់ មុនការប្រកួតចូលមកដល់ ដែលគេនឹងបានឃើញក្រុមកីឡាករមកពី៣២ប្រទេស ចូលរួមប្រកួត។
ការប្រកួតលើកដំបូងនឹងជួបគ្នារវាងប្រទេសនូវ៉ែលហ្សេឡង់ និងន័រវេស្ស នៅ Eden Park ក្នុងទីក្រុង Aucklandដែលជាទីក្រុងធំបំផុតក្នុងប្រទេសនូវ៉ែហ្សឡង់ នៅថ្ងៃទី២០ខែកក្កដា៕
