ក្រុមអ្នកភូមិបាននិយាយថា ជនរងគ្រោះពីទឹកជំនន់ដ៏គំហុក នៅក្នុងរដ្ឋអាសាំ (Assam) របស់ប្រទេសឥណ្ឌា ប្រឈមនឹងកង្វះអាហារ និងទឹកស្អាតសម្រាប់ទទួលទាន ខណៈពួកគេត្រូវបានកាត់ផ្ដាច់ចេញពីដីគោក បន្ទាប់ពីទឹកជំនន់បានកាត់ផ្ដាច់ផ្លូវ និងជន់លិចផ្ទៃដីដ៏ធំ ។

ផ្ទៃដីដាំដុះដំណាំ ត្រូវបានទឹកជន់លិច ហើយការផ្គត់ផ្គង់មានដែនកំណត់ ក៏បានបណ្ដាលឲ្យតម្លៃបន្លែបង្ការកើនឡើងខ្ពស់ផងដែ ឬនៅតំបន់មួយចំនួនក្នុងរដ្ឋភាគឦសានមួយនេះ ។
ភ្លៀងធ្លាក់ខ្លាំងនៅរដូវមូសុង បានបង្កការជន់លិច ជារៀងរាល់ឆ្នាំក្នុងរដ្ឋអាសាំ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលបានបង្ខំឲ្យប្រជាពលរដ្ឋភៀសខ្លួនចេញពីលំនៅឋាន ហើយជារឿយៗ ពុំបានយករបស់របរទៅជាមួយទេ។
ទឹកទន្លេ Brahmaputra (ព្រហ្មបុត្រ) ដែលជាទន្លេធំជាងគេបំផុតក្នុងចំណោមទន្លេ ជាច្រើនលើពិភពលោក និងជាទន្លេចែកចាយទឹកដ៏សំខាន់ផងនោះ បានហក់ឡើងប្រៀបច្រាំង នៅក្នុងខេត្តអាសាំ ដោយបានជន់លិចភូមិឋានអ្នកស្រុកជាង១ពាន់ និងប៉ះពាល់ដល់អ្នកស្រុករាប់លាននាក់នៅក្នុងរដ្ឋនេះ ៕
