ពលរដ្ឋឃុំចារអះអាងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុខទៀត

2023/06/25 04:56:49 pm        515

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ពួកគាត់នឹងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាបន្តទៅមុខទៀត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពចារ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ លើកឡើងថា មូលហេតុនៅតែគាំទ្រ និងជឿជាក់គណបក្ស​ប្រជាជនកម្ពុជា ដោយសារគណបក្សមួយនេះ បានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ​ជាពិសេសគោលនយោបាយដ៏ត្រឹមត្រូវ ​ដែលនាំឲ្យការរស់នៅ មានភាព​សម្បូរសប្បាយ ​និងមានសេរីភាពពេញលេញ។

ពួកគាត់ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតកុំបីខាន នាខែកក្កដាខាងមុខ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំប្រទេសជាតិកាន់តែរីកចម្រើន ពិសេសទទួលបានសុខសន្តិភាពតកូនតចៅ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ និងជាសហប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកព្រៃកប្បាស ខេត្តតាកែវ បានណែនាំឲ្យក្រុមការងារមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តចុះ​សួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ​ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយផ្ដល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដើម្បីមាន​ជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើ ឬប្រកបមុខរបរចិញ្ចឹមជីវិត ជួយជីវភាពក្រុមគ្រួសារឲ្យកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត បានកោតសសើរ និងអរគុណចំពោះរដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកព្រៃកប្បាស អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ​លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ដែលបានរួមគ្នា​ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ រួមគ្នាថែរក្សាបាននូវសុខសន្តិភាព ដែលជាមូលដ្ឋាន​គ្រឹះសម្រាប់ការអភិវឌ្ឍ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះខាងមុខនេះ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am