ឯកឧត្តម វេង សាខុន៖សមិទ្ធផលបម្រើអោយវិស័យពុទ្ធចក្រនៅវត្តខែលជ័យសិរីសោភណមុនីរតនៈខេត្តកំពង់ចាម រីកដុះដាលជាបន្តបន្ទាប់ ក្រោមម្លប់សុខសន្តិភាព

2023/06/26 02:55:09 am        540

កំពង់ចាម៖ នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីបុណ្យសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសមណសិស្ស និងសមិទ្ធផលនានា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចព្រះវនរ័ត្នកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះតេជគុណ ព្រះអនុគុណស្រុក និងព្រះចៅអធិការ វត្តខែលជ័យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមផ្តល់ជាបច្ច័យ ដល់ការកសាងទីសេនាសេនៈនៅវត្តខែលជ័យ ទទួលបានការរីកចម្រើន ជាបន្តបន្ទាប់ សមស្របជាទីកន្លែងបណ្តុះបណ្តាលសង្ឃ និងជាស្រែបុណ្យសម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយ ។ ព្រះតេជគុណ ព្រះអនុគណស្រុក រួមជាមួយព្រះចៅអធិការ ក្នុងស្រុកកំពង់សៀម បានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ ដូចការផ្តល់ស្បៀងអាហារ បរិក្ខា និងថវិកា ជួយដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងគ្រួសារមានហានិភ័យ រួមទាំង គ្រោះមហន្តរាយផងដែរ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ បំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឍបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋបានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមផែនការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក ។ទន្ទឹមនឹងនេះ យើងមានក្តីសង្ឃឹមនិងជឿជាក់ថា នៅពេលដែលគណបក្សប្រជាជន ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុប នៅក្រោយការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជន នឹងខិតខំបង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយដាក់ចេញនូវនយោបាយជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រួមជាមួយនឹងការខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។

មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងសមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ សូមព្រះមេត្តានិមន្ត និងអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១០លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ដែលម្នាក់ៗទទួលបាន ២០ ០០០ រៀលផងដែរ និងប្រគេនថវិការបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី សរុប ១០ ០០០ដុល្លារ ជូនដល់ព្រះចៅអធិការវត្តសម្រាប់កសាងវត្ត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm