ឯកឧត្តម វង្សី វិស្សុត ជំរុញសមាជិកបក្សខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយគុណភាព

2023/06/25 08:05:07 pm        360

កណ្តាល៖ ឯកឧត្តម វង្សី វិស្សុត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូលបានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងបំពេញការងាររបស់សមាជិក សមាជិកាបក្សក្នុងវិស័យអប់រំនិងសុខាភិបាលដែលបានបំរើសេវាសាធារ ណៈជូនពលរដ្ឋបានយ៉ាងល្អប្រសើរនិងលើកទឹកចិត្តឱ្យបន្តការខិតខំឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងបែបនេះក្នុងពេលអញ្ជើញចុះជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងក្រុម ស.២៦ ស.២៧ ប្រមាណជិត១,៤០០នាក់ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាលកាលពីចុងសប្តាហ៍កន្លងទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់សមាជិកទាំងអស់ ជាពិសេសគ្រូបង្រៀន និងគ្រូពេទ្យ ដែលជាអ្នកផ្តល់សេវាសាធារណៈដ៏ចាំបាច់បំផុត និងដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ហើយ មានឥទ្ធិពលដល់សតិអារម្មណ៍ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ 

ឯកឧត្តមបន្តថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការជួយទ្រទ្រង់អាជីវកម្មដែលទទួលរងផលប៉ះពាល់ និងការរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់ ដោយបានផ្តល់នូវចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតដល់កម្ពុជា។ ជាមួយនេះ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្កេម-ប៉ារ៉ាហ្កេមឆ្នាំ២០២៣ នេះបានធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ និងធ្វើឱ្យពលរដ្ឋខ្មែរមានមោទភាពចំពោះជាតិ និងចំពោះខ្លួងឯងជាខ្មែរ និងបានធ្វើឱ្យព្រលឹងជាតិខ្មែរស់ឡើងវិញបន្ទាប់ពីបាត់បង់រាប់រយឆ្នាំ។

ឯកឧត្តមបានបញ្ជាក់ថា ដំណើរឈានឡើងរបស់កម្ពុជា រយៈពេល ២៥ឆ្នាំចុងក្រោយនេះ បានគូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព ដូចនេះសមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវចូលរួមការពារសន្តិភាព កុំឱ្យបាត់បង់ និងផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងពលរដ្ឋសូមទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដើម្បីខ្លួនឯង ៕

 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am