អ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាធ្វើកំណែទម្រង់ការតុលាការជាថ្មី ទោះត្រូវបានប្រឆាំងយ៉ាងដាច់ខាតក៏ដោយ

2023/06/26 05:50:00 pm        179

អ៊ីស្រាអែល៖ ក្រុមសមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី២៥ មិថុនា បានចាប់ផ្តើមជជែកដេញដោលលើសំណើកែប្រែប្រព័ន្ធតុលាការ ដែលបានបង្កឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំរហូតដល់បច្ចុប្បន្ន។

ការធ្វើកំណែទម្រង់នេះ នឹងរឹតត្បិតអំណាចរបស់តុលាការកំពូល ហើយត្រូវបានញុះញង់ដោយក្រុមចម្រុះជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។

ចំណាត់ការកាលពីថ្ងៃអាទិត្យបានដំណើរការឡើងវិញដ្រាយលោក Netanyahu ដែលបានផ្អាកកាលពីខែមីនា បន្ទាប់ពីការតវ៉ាដ៏ធំជាច្រើនខែ។ 

កាលពីយប់ថ្ងៃសៅរ៍ទី២៤ មិថុនា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលប្រឆាំងនឹងច្បាប់នេះ បានបិទផ្លូវហាយវ៉េដ៏ធំនៅទីក្រុង Tel Aviv ។លោក Netanyahu បានប្រកាសកាលពីសប្តាហ៍មុនថា ការចរចាសម្របសម្រួលជាមួយគណបក្សប្រឆាំងមិនមានផ្លែផ្កា ហើយបានបញ្ជាឲ្យស្តារច្បាប់មួយចំនួនឡើងវិញ។ 

ក្រុមសមាជិកសភាចម្រុះបានបង្ហាញថា សេចក្តីស្នើច្បាប់ថ្មីនេះ នឹងមិនសូវតឹងរ៉ឹងដូចសំណើមុនៗ ដែលមានបំណងទប់អំណាចរបស់តុលាការកំពូលស្ទើរតែទាំងស្រុងក្នុងការសម្រេចប្រឆាំងនឹងអង្គនីតិប្រតិបត្តិ។

ប៉ុន្តែក្រុមអ្នករិះគន់យល់ឃើញថាវាជាការប៉ុនប៉ងទប់ស្កាត់ឯករាជ្យភាពរបស់តុលាការដោយលោក Netanyahu ដែលកំពុងស្ថិតក្នុងការជំនុំជម្រះក្ដីនៅឡើយលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ។

មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid នៅលើ Twitter បានជំរុញឲ្យលោក Netanyahu បញ្ឈប់ច្បាប់នេះ និងចរចាឡើងវិញរហូតដល់ យើងឈានដល់កិច្ចព្រមព្រៀងដែលនឹងការពារលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ ។ 

ការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលបានស្នើឡើងក៏បានបង្កឲ្យមានក្ដីបារម្ភពីលោកខាងលិច ផងដែរអំពីសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងធ្វើឲ្យក្រុមអ្នកវិនិយោគិន មានការខ្លាចរអា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm