ប្រជាជនកាតេម៉ាឡាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីយុទ្ធនាការប្រកបដោយការបែកបាក់

2023/06/26 06:49:35 pm        83

កាតេម៉ាឡា៖ ប្រជាជនកាតេម៉ាឡា កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) បាន និងកំពុងនាំគ្នាទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក ហើយការបោះឆ្នោតនេះ កំពុងតែក្ដោបទៅដោយក្តីបារម្ភពីអំពើពុករលួយ និងការចំណាយនៃការរស់នៅប្រចាំថ្ងៃ ដោយសំឡេងឆ្នោតគាំទ្រ នាពេលនេះ ត្រៀមនឹងផ្ដល់លទ្ធផល សម្រាប់ការប្រកួតប្រជែងជុំទីពីរ នៅក្នុងខែសីហា។

ប្រជាជនកាតេម៉ាឡាជាច្រើន បានសម្តែងការខកចិត្ត សម្រាប់ការជ្រើសរើសប្រធានាធិបតីរបស់ពួកគេ បន្ទាប់ពីបេក្ខជនគណបក្សប្រឆាំង៣នាក់ ត្រូវបានអាជ្ញាធរដកចេញ។ គេរំពឹងថា នឹងមានសន្លឹកឆ្នោតជាច្រើនដែលមិនយកជាបានការ ហើយអ្នកជំនាញបានលើកឡើងថា ការរំពឹងនោះ អាចកាត់បន្ថយចំនួនអ្នកទៅចូលរួមបោះឆ្នោត។

អតីតស្ត្រីទីមួយ លោកស្រី Sandra Torres មកពីគណបក្សរួបរួមក្តីសង្ឃឹមរបស់ជាតិ (UNE) ត្រូវបានគេរំពឹងថា នឹងឈ្នះជុំទីមួយ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងមិនបានសំឡេងជាង ៥០ភាគរយបូកមួយ ដើម្បីទទួលបានជ័យជម្នះទាំងស្រុងនៅក្នុងការប្រកួតប្រជែង ដែលភាពយុត្តិធម៌ ស្ថិតនៅក្រោមការត្រួតពិនិត្យជាអន្តរជាតិនោះទេ។ ស្ត្រីអ្នកជំនួញវ័យ៦៧ឆ្នាំ មិនជោគជ័យនោះឡើយ ក្នុងការស្វែងរកតំណែងប្រធានាធិបតីចំនួនពីរលើកកាលពីមុន ដោយទទួលបានសំឡេងគាំទ្រលំដាប់ទី២។ លោកស្រីបានចងសម្ព័ន្ធភាពជាមួយគណបក្ស Vamos (Let's Go) ដែលគ្រប់គ្រងសភានីតិបញ្ញត្តិបច្ចុប្បន្ន។

លោកស្រីកំពុងប្រកួតប្រជែងទល់នឹងបេក្ខជនជាង ២០នាក់ផ្សេងទៀត ដោយក្នុងនោះរួមទាំងលោក Edmond Mulet ដែលជាអ្នកការទូតអាជីព និងលោកស្រី Zury Rios ដែលជាកូនស្រីរបស់មេដឹកនាំផ្តាច់ការលោក Efrain Rios Montt។ លោក Mulet វ័យ ៧២ឆ្នាំ ជាមួយនឹងគណបក្សនិយមកណ្តាល Cabal (Spot On) កំពុងធ្វើយុទ្ធនាការដោយការសន្យាធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងការវិនិយោគលើការថែទាំសុខភាព ការអប់រំ និងសន្តិសុខកាន់តែប្រសើរជាងមុន។


ប្រជាជនកាតេម៉ាឡាប្រហែល ៩,២លាននាក់ មានសិទ្ធិទៅទម្លាក់សំឡេងគាំទ្ររបស់ពួកគេ ក្នុងហិបឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ក៏ដូចជាតំណាងរាស្ត្រចំនួន ១៦០រូប នៅក្នុងសភា។ លើសពីនេះទៀត នៅមានមុខតំណែងនៅមូលដ្ឋានរាប់រយកន្លែង ដើម្បីឲ្យប្រកួតប្រជែងផងដែរ ក៏ដូចជាអាសនៈចំនួន ២០ នៅក្នុងសភាអាមេរិកកណ្តាល។ មជ្ឈមណ្ឌលបោះឆ្នោតដែលបើកនៅម៉ោង ៧ ព្រឹក (ត្រូវនឹងម៉ោង១៣:០០ ម៉ោងសកល) គ្រោងនឹងបិទនៅម៉ោង ៦ល្ងាច (ត្រូវនឹងម៉ោង ០០:០០ ម៉ោងសកល នៅថ្ងៃចន្ទ)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm