កូដកម្មរបស់ Starbucks កើតឡើងពីកំហឹងនឹងការរើការតុបតែងហាងមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា

2023/06/26 06:53:32 pm        129

អាមេរិក៖ បុគ្គលិកការងារ នៅហាងរាប់សិបកន្លែងរបស់ក្រុមហ៊ុន Starbucks សហរដ្ឋអាមេរិក បានធ្វើកូដកម្ម កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការខឹងសម្បាបស់ពួកគេ ជុំវិញការចោទប្រកាន់ដោយសហជីពតំណាងបុគ្គលិកហាងកាហ្វេ ដែលថា អ្នកគ្រប់គ្រងនៅហាងកាហ្វេជាច្រើន នៅសហរដ្ឋអាមេរិក បានដកទង់ឥន្ទធនូ និងការតុបតែងលម្អ ដែលអបអរដល់ខែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+ Pride Month)។

បុគ្គលិករបស់ក្រុមហ៊ុន Starbucks ប្រមាណជារាប់សិបនាក់ បានជ្រើសរើសធ្វើកូដកម្ម នៅខាងក្រៅទីតាំង Astor Place នៃទីក្រុងញូវយ៉ក នៅផ្នែកខាងក្រោមនៃទីក្រុង Manhattan កាលពីរសៀលថ្ងៃអាទិត្យ នៅក្បែរផ្លូវនៃក្បួនដង្ហែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នារបស់ទីក្រុងនេះ ដោយការស្រែកថា «ក្រុងញូវយ៉កគឺជាទីក្រុងសហជីព! ធ្វើកូដកម្ម! បិទហាងចោលទៅ!»។

សមាជិកសហជីពបានចែកខិតប័ណ្ណ និងនិយាយទៅកាន់អ្នកដំណើរអំពីសកម្មភាពនេះ ខណៈដែលអតិថិជនមួយចំនួន បានជ្រើសរើសមិនចូលរួមគាំទ្រការធ្វើកូដកម្មនេះ។ ដោយការដង្ហែក្បួនមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា កំពុងដំណើរការនៅទីក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ឈីកាហ្គោ និងទីក្រុងស៊ីអាតថល ដែលជាកន្លែងកកើតក្រុមហ៊ុន Starbucks បុគ្គលិកហាងកាហ្វេ និងនយោជិតផ្សេងទៀត នៅក្នុងអជីវកម្មផ្គត់ផ្គង់កាហ្វេនេះ បាននិយាយថា ពួកគេមិនពេញចិត្តនឹងជម្លោះនេះទេ។

យ៉ាងណាក្ដី ក្រុមហ៊ុន Starbucks បានបដិសេធថា ក្រុមហ៊ុនបានផ្លាស់ប្តូរការផ្សព្វផ្សាយនេះ ដោយចោទប្រកាន់ថា ជា «ការអះអាងមិនពិត» នៅក្នុងលិខិតចុះថ្ងៃទី១៤ ខែមិថុនា ទៅកាន់លោក Lynne Fox ដែលជាប្រធានអង្គការ Workers United International និងបានឃើញដោយសារព័ត៌មាន Reuters។

សូមបញ្ជាក់ថា មានការអំពាវនាវឲ្យធ្វើកូដកម្ម ដែលកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហជីព បាននិយាយថា ក្រុមហ៊ុន Starbucks បានរើការតុបតែង និងទម្លាក់ទង់តំណាងឲ្យអ្នកស្រលាញ់ភេទដូចគ្នា ក្នុងហាងមួយចំនួន ដែលទង្វើនោះ បានបង្កទៅជាបញ្ហាមួយ ដែលត្រូវបានយកមកជជែកគ្នាដោយបុគ្គលិកមួយចំនួន នៅលើបណ្ដាញសង្គម៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm