ឥណ្ឌូនេស៊ី៖ អធិការនគរបាលជាន់ខ្ពស់ ២រូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមនគរបាលឥណ្ឌូនេស៊ី កំពុង បើកការស៊ើបអង្កេតបឋមចំពោះករណីថាតើមានការជាប់ពាក់ព័ន្ធណាមួយដែរឬទេនៅនិយ័តករឱសថប្រទេសមួយនេះ ដែលអាចមានការប្រព្រឹត្តបទឧក្រិដ្ឋ ទាក់ទិននឹងការស្លាប់របស់កុមារជាង ២០០នាក់នៅទូទាំងប្រទេស។
ទីភ្នាក់ងារនគរបាលត្រួតពិនិត្យចំណីអាហារ និងឱសថឥណ្ឌូនេស៊ី (BPOM) ស្ថិតក្រោមការពិនិត្យពិច្ច័យចុង ក្រោយគេ ស្របពេលដែលបណ្តារដ្ឋជាច្រើន ព្យាយាមឲ្យទទួលខុសត្រូវចំពោះស៊ីរ៉ូក្អកមានផ្ទុកមេរោគដែលពាក់ព័ន្ធនឹងការស្លាប់របស់កុមារកាន់រាប់សិបនាក់ផ្សេងទៀតនៅក្នុងប្រទេសហ្កំប៊ី និងអ៊ូសបេកគីស្ថាន កាលពីឆ្នាំមុន ។
អង្គការសុខភាពពិភពលោក(WHO) កំពុងធ្វើការជាមួយប្រទេសជាច្រើន ដើម្បីស៊ើបអង្កេតលើខ្សែសង្វាក់ផ្គត់ផ្គង់ឱសថសកលសម្រាប់ស៊ីរ៉ូបែបនេះ ។
កាលពីឆ្នាំមុន ក្រុមនគរបាល បានចាប់ខ្លួន និងចោទប្រកាន់មនុស្ស ៨នាក់ នៅក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលបាននាំចេញ និងចែកចាយវត្ថុធាតុដើមដល់ក្រុមហ៊ុនផលិតឱសថ ដែលស៊ីរ៉ូមក្អករបស់ពួកគេ ត្រូវបានរកឃើញមានផ្ទុកសារធាតុគីមីពុលកម្រិតឧស្សាហកម្ម ជាជាងធាតុផ្សំស្របច្បាប់ ។
លោក Andika Urrasyidin ដែលជាអ្នកស៊ើបអង្កេតរបស់គនគរបាលឈានមុខគេក្នុងករណីនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមនគរបាលបានទូរស័ព្ទទៅកាន់ក្រុមមន្រ្តីជាច្រើននាក់របស់ទីភ្នាក់ងារ BPOM ដើម្បីសាកសួរព័ត៌មាន ហើយការស៊ើបអង្កេត កំពុងធ្វើឡើង ៕