ចិន៖ ក្រសួងវប្បធម៌ និងទេសចរណ៍ បាននិយាយថា ការធ្វើដំណើរកម្សាន្តនៅចិនអំឡុងពិធីបុណ្យអុំទូកនាគរយៈពេល ៣ថ្ងៃកាលពីសប្តាហ៍មុន បានកើនឡើងចំនួន ៣២,៣ភាគរយពីរយៈពេល១ឆ្នាំមុន រហូតដល់ ១០៦លាននាក់ ពោលគឺមានចំនួន១២,៨ភាគរយលើសកម្រិតមុនការរីករាលឆ្លងសកលជំងឺ COVID-19កាលពីឆ្នាំ ២០១៩ ។

ចំនួនភ្ញៀវទេសចរចិននេះ ត្រូវបានគេឃ្លាំមើលយ៉ាងដិតថាជាឧបករណ៍វាស់ស្ទង់តម្រូវការអ្នកប្រើប្រាស់នៅក្នុង ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ ពេលដែលទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច ស្របពេលគេមើលឃើញសញ្ញាងើបឡើងវិញ ក្រោយការដកចេញវិធានការរឹតត្បិតជំងឺ COVID-19មានការយឺតយ៉ាវនោះ ។
យោងតាមតួលេខពីក្រសួងដឹកជញ្ជូនដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ផ្ទុយទៅវិញ ទិន្នន័យទេសចរណ៍ដែលបានបញ្ចេញកាលពីល្ងាចថ្ងៃសៅរ៍ ការធ្វើដំណើរកម្សាន្តសរុប អំឡុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ បានកើនឡើងដល់ ៨៩,១ភាគរយ ពីរយៈពេល១ឆ្នាំមុន ប៉ុន្តែនៅតែធ្លាក់ចុះ ២២,៨ភាគរយពីឆ្នាំ ២០១៩ ។

ក្រសួងទេសចរណ៍ បាននិយាយថា ប្រាក់ចំណូលបានមកពីការធ្វើដំណើរកម្សាន្តក្នុងស្រុក អំឡុងពិធីបុណ្យអុំទូកនាគ បានកើនឡើងចំនួន ៤៤,៥ភាគ ដល់ ៣៧.៣១សែនកោដិយាន់ ពោលគឺងើបពីកម្រិត ៩៤,៩ភាគរយ អំឡុងឆ្នាំ ២០១៩ ។
ក្រសួងទេសចរណ៍ បន្តទៀតថា ការប្រៀបធៀបរវាងតួលេខឆ្នាំ ២០២៣ និងឆ្នាំ ២០១៩ ត្រូវបានបង្កើតឡើងដោយអនុលោមតាមស្តង់ដាប្រៀបធៀបដ៏ត្រឹមត្រូវ ៕
