បាល់ទាត់៖ Paris Saint Germain បានឈានឡើងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ French Cup រឺ Coupe de France ក្រោយឈ្នះ Montpellier ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី។ ការប្រកួតនៅទឹកដី Montpellier ខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯងដោយគ្រាប់ដំបូងនៅនាទីទី១០ មុនពេលដែល Montpellier តាមស្មើវិញនៅនាទីទី៤៥ ដោយ Gaetan Laborde។

ចូលវគ្គទី២ Mbappe រកបានគ្រាប់ពីនាទីទី៥០ នាំមុខសារជាថ្មីអោយ PSG តែជាថ្មីទៀត Montpellier តាមស្មើនៅនាទីទី៨៣ ដោយ Andy Dalort។ ២-២ នេះធ្វើអោយក្រុមទាំងពីរត្រូវកាត់សេចក្តីដោយបាល់ ១១ម៉ែត្រ។ បន្ទាប់ពីស៊ុត ៥គ្រាប់បានសំរេចដូចគ្នាឈានដល់គ្រាប់ទី៦ កីឡាកររបស់ Montpellier, Junior Sambia ស៊ុតមិនបានសំរេច មុនពេលដែល Moise Kean ជាអ្នកសំរេចគ្រាប់ចុងក្រោយនាំ PSG ឡើងវគ្គផ្តាច់ព្រ័ត្ររង់ចាំជួបជាមួយ Monaco រឺក្រុមនៅលីគទី៤ Vallieres ដែលជួបគ្នាយប់នេះ៕
អត្ថបទ៖នាង សុភាវុធ