មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស ក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងហោះលើអាកាស នៅស៊ុយអែត

2023/06/26 08:41:47 pm        118

ស៊ុយអែត៖ ទីភ្នាក់ងារសារព័ត៌មាន TT បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់សួនកម្សាន្ត Grona Lund របស់ប្រទេសស៊ុយអែត ថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងហោះលើអាកាស នៅសួនកម្សាន្តក្នុងរដ្ឋធានីនៃប្រទេសនេះ កាលពីថ្ងៃអាទិត្យ (ទី២៥ មិថុនា)។

ទូរទស្សន៍រដ្ឋ SVT ដោយដកស្រង់សម្ដីរបស់សាក្សីដែលឃើញផ្ទាល់ភ្នែក បានផ្សាយថា រថភ្លើងហោះ Jetline របស់សួនកម្សាន្តនេះ បានរត់ខុសផ្លូវមួយផ្នែក អំឡុងពេលជិះលេងនោះ។ គេឃើញថា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្របានមកដល់ឧទ្យាន ហើយនគរបាលបានប្រាប់ថា កំពុងស៊ើបអង្កេត ចំពោះហេតុការណ៍នេះ។

សួនកម្សាន្ត Grona Lund បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្យានដែលមានអាយុកាល ១៤០ឆ្នាំនេះ ត្រូវបានបិទជាបណ្ដោះអាសន្នសិន រហូតដល់មានការជូនដំណឹងបន្ថែម។ អ្នកនាំពាក្យមិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ។

តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន សួនកម្សាន្តបានឲ្យដឹងថា រថភ្លើងហោះ Jetline មានផ្លូវរត់ក្នុងល្បឿនរហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ ៣០ម៉ែត្រ ដោយមានអ្នកមកជិះលេងជាង ១លាននាក់ ក្នុងមួយឆ្នាំៗ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm