ពលរដ្ឋរស់នៅតាមទីក្រុងនានារបស់អង់គ្លេស សម្រុកធ្វើដំណើរទៅកម្សាន្តលេងនៅតំបន់ឆ្នេរដើម្បីគេចចេញពីអាកាសធាតុក្តៅ

2023/06/26 08:48:10 pm        148

អង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅតាមទីក្រុងនានារបស់អង់គ្លេស បាននាំគ្នាសម្រុកធ្វើដំណើរទៅកម្សាន្តនៅតំបន់មាត់សមុទ្រ ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៣០អង្សាសេរនៅទីក្រុងឡុងដ្រ៏ និងតាមទីក្រុងជាច្រើនទៀតនៅភាគខាងត្បូងប្រទេស ធ្វើឲ្យពួកគេព្យាយាមគេចចេញពីអាកាសធាតុក្តៅ ដោយធ្វើដំណើរទៅកាន់ទីកន្លែងត្រជាក់ដែលមានទឹក ។  

តំបន់ឆ្នេរនៅទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាព Brighton ពេញណែនដោយភ្ញៀវទេសចរ ហើយសីតុណ្ហភាពនៅទីនេះ ត្រជាក់ជាងកន្លែងផ្សេងទៀតនៅតាមទីក្រុងជាច្រើន ។  

ការប្រកាសអាសន្នពីសុខភាពបណ្តាលមកពីរលកកម្តៅ ត្រូវបានប្រកាសនៅតាមតំបន់ភាគច្រើនទូទាំងអង់គ្លេស រហូតដល់ម៉ោង ៩ព្រឹកថ្ងៃចន្ទ ស្របពេលដែលការិយាល័យឧតុនិយម ព្រមានអ្នកដែលចូលចិត្តអាំងពន្លឺព្រះអាទិត្យ ត្រូវតែមានទំនួលខុសត្រូវខ្លួនឯងលើស្ថានភាពក្តៅខ្លាំងនេះ ក្រោយពេលដែលក្មេងស្រីម្នាក់ បានស្លាប់ បន្ទាប់ទាញចេញពីសមុទ្រ ហើយភ្លើងឆេះស្មៅ បានកើតមាននៅក្នុងទីក្រុងឡុងដ៍្រ។  

ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ និងក្មេងប្រុសម្នាក់ ត្រូវបានដឹកបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យចេញពីតំបន់ឆ្នេរ Cleethorpes ស្ថិតក្នុងទីក្រុង Lincolnshire កាលពីថ្ងៃល្ងាចថ្ងៃសៅរ៍ ។  

 ក្រុមនគរបាល និយាយថា ពួកយើងអាចបញ្ជាក់បានថា ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បានបាត់បង់ជីវិតទៅហើយ បន្ទាប់ពីមានប្រតិបត្តិការរុករបស់ទីភ្នាក់ងារជាច្រើន ពីទីតាំងបាត់ខ្លួនរបស់ក្មេង២នាក់ នៅជិតឆ្នេរ Cleethorpes ។ ចំណែកឯក្មេងប្រុសវិញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាប់តាំងពីពេលនោះមក ក្រោយទទួលបានការថែទាំសុខភាព ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm