អ៊ីរ៉ាក់៖ ពេលដែលឱសថការីម្នាក់នៅប្រទេសអ៊ីរ៉ាក់ និយាយប្រាប់អ្នកស្រី Umm Mohammedថាវេជ្ជបញ្ជាព្យាបាលជំងឺសើរស្បែករបស់គាត់ អាចមានតម្លៃប្រហែលជាង ៦០០ដុល្លារនោះ អ្នកស្រីក៏ងាកមករកវិធីព្យាបាលតាមបែបធម្មជាតិវិញ ដែលធូរថ្លៃជាងនេះ ដូចដែលសាច់ញាតិរបស់គាត់ធ្លាប់បានព្យាបាល ។
នៅក្នុងហាងលក់ឱសថបុរាណ ស្រ្តីកូន២ វ័យ ៣៤ឆ្នាំម្នាក់នេះ បានរកឃើញវិធីព្យាបាលដែលមានតម្លៃថោកជាងរហូតដល់ ៨ដង ។

អ្នកស្រីនិយាយថា ឱសថស្ថាន គឺជាគ្រោះមហន្តរាយនៅពេលឥឡូវនេះ អ្នកក្រីក្រងាកទៅរកការព្យាបាលដោយឱសថរុក្ខជាតិដោយសារតែតម្លៃរបស់វា ។ តើនរណាអាចរកប្រាក់មកព្យាបាលបាននោះ បើថ្លៃយ៉ាងនេះ? ដូច្នេះហើយអ្នកងាកទៅរកការព្យាបាលដោយឱសថរុក្ខជាតិវិញ ។
លោក Ibrahim al-Jabouri គឺជាម្ចាស់ហាងលក់ឱសថបុរាណ និងជាសាស្រ្តាចារ្យឱសថសាស្រ្ត និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកទទួលព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពជាច្រើន ដូចជាជំងឺសើរស្បែក បញ្ហាពោះវៀន ការឆ្លងមេរោគពោះវៀន ឬបញ្ហាជ្រុះសក់។

ស្របពេលដែលប្រជាពលរដ្ឋអ៊ីរ៉ាក់មួយចំនួន ជ្រើសរើសការព្យាបាលជម្រើសផ្សេងដើម្បីជៀសផុតពីហានិភ័យដល់សុខភាពនោះ ពលរដ្ឋផ្សេងទៀត គ្មានជម្រើសផ្សេងនោះទេ ដោយសារតែពួកគេគ្មានប្រាក់ចំណាយលើថ្លៃថ្នាំពេទ្យ ៕
