
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែរម្លឹកទៅកាន់មន្ត្រីគ្រប់ស្ថាប័ន ឱ្យខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អ នៅពេលទទួលបានកន្លែងធ្វើការល្អហើយ ប៉ុន្តែប្រសិទ្ធភាព ការងារ មិនមែននៅត្រង់ថា ទាល់តែមានកន្លែងធ្វើការល្អនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ នៅក្នុងខ័ណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បានថ្លែងថា ការជួយជ្រោមជ្រែងរៀបចំឱ្យមានកន្លែងធ្វើការថ្មីនេះជាការល្អហើយ ប៉ុន្តែការធានាឱ្យ មានប្រសិទ្ធភាពការងារជាការចាំបាច់។
សម្ដេចតេជោ បានរំលឹកថា ពីអតីតកាល សម្តេចធ្លាប់បានជួយជ្រោមជ្រែងរកដំណោះស្រាយដល់ ស្ថាប័នតុលាការ ដែលមិនមែនជាការលូកដៃចូលកិច្ចការតុលាការក្នុងរឿងកាត់ក្តីទេ តែបានជួយរកដំ ណោះស្រាយទៅលើការរៀបចំទីកន្លែងធ្វើការឱ្យបានងាយស្រួលប៉ុណ្ណោះ។
សម្តេច បានដកសិទ្ធិខ្លួនឯងចេញ ពីការតែងតាំងចៅក្រមតុលាការ និងអយ្យការសាលាដំបូង ដោយសម្តេច បានយល់ឃើញថា ជាការមិនត្រឹមត្រូវ ព្រោះអំណាចតុលាការ គឺដាច់ដោយឡែក ដែលមិនអាចត្រូវតែងតាំងដោយនាយករដ្ឋមន្ត្រីឡើយ ៕អត្ថបទ៖ មុត សុទ្ធ