ឈីលី ៖ ប្រជាជនឈីលីបានដើរដង្ហែតាមដងផ្លូវនៃរដ្ឋធានី Santiago ដោយមានកាន់ទង់ឥន្ទធនូក្នុងអំឡុងពេលក្បួនដង្ហែឥន្ទធនូប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃអាទិត្យ (២៥ មិថុនា)។ ក្រៅពីការស្នើសុំឲ្យមានភាពចម្រុះនៃអ្នកស្រលាញ់ភេទដូចគ្នា ក្រុមអ្នកចូលរួមក៏បានទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពក្នុងច្បាប់របស់លោក Zamudio ដែលជាសេចក្ដីស្នើច្បាប់ផ្តល់នូវវិធានការប្រឆាំងនឹងការរើសអើងផងដែរ។
អ្នកចូលរួមមួយចំនួនបានប្រារព្ធសិទ្ធិស្មើគ្នានៃពិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នានៅក្នុងប្រទេសឈីលី ដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូ ឆ្នាំ ២០២១។ ក្បួនដង្ហែឥន្ទធនូនេះត្រូវបានគ្រោងទុកកាលពីថ្ងៃសៅរ៍ (២៤ មិថុនា) ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យវិញដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានី Santiago ប្រទេសឈីលី៕

