កម្ពុជានាំចេញអង្ករទៅកាន់ហ្វីលីពីន ក្នុងបរិមាណ២៥៧៥តោន ជាលើកដំបូងនៅក្នុងឆ្នាំ២០២៣

2023/06/26 10:20:12 pm        255

ភ្នំពេញ៖ កម្ពុជាបានពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២៥៧៥តោន ជាបរិមាណមិនធ្លាប់មានជាលើកដំបូងនៅក្នុងឆ្នាំ២០២៣ ដែលជាការ​ឆ្លុះបញ្ចាំង​អំពី​ភាពរីកចម្រើន លើការងារពាណិជ្ជកម្មរវាងប្រទេសទាំង២។

ដើម្បីអបអរសាទរនូវការសម្រេចជោគជ័យនេះ នៅព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធបើកច្រកទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជំទាវ ម៉ារៀ អាមីលីតា ស៊ី អេឃ្យូអ៊ីណូ(Maria Amelita C.Aquino ) ឯកអគ្គរដ្ឋទូតរបស់សាធារណៈរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា ។

លោកឯកញ៉ា ចាន់ សុឃាំង ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា បានលើកឡើងថា ការលេចរូបរាងនៃការនាំចេញទៅកាន់ទីផ្សារហ្វីលីពីននៅពេលនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តមរដ្ឋមន្រី្ត ប៉ាន សូរស័ក្តិ តែងតែងផ្តល់ការណែនាំ និង​ចង្អុលបង្ហាញ​ជាប្រចាំ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អជាប្រចាំរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយគ្រប់​នាយកដ្ឋាន​ទាំងអស់​នៃក្រសួងពាណិជ្ជកម្ម ជាពិសេស ក្រុមហ៊ុនហ្រ្គីនត្រេដ ដែលឈាន​ទៅរកការ​ធ្វើទស្សនកិច្ច​សិក្សាពីគ្នាទៅវិញទៅមក រហូតឈានដល់ការធ្វើកិច្ចព្រមព្រៀងទិញ​លក់តែម្តង ​ដែលក្រុមហ៊ុន Khmer Foods Group Co,Ltd ​ជាអ្នកសម្រេចឈានមុខគេ។

លោកឧកញ៉ា គីម សាវុធ អគ្គនាយកក្រុមហ៊ុនKhmer Foods Group Co,Ltd បានមានប្រសាសន៍ថា កាល​ពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុនបាននាំចេញអង្ករចំនួន​ ២៥៧៥តោន ទៅ​កាន់ទីផ្សារហ្វីលីពីន រួចហើយ រីឯនៅខែមិថុនានេះ ក្រុមហ៊ុនគ្រោងនឹងនាំចេញក្នុងបរិមាណប្រមាណ២ពាន់តោន បន្ថែមទៀត ដូច្នេះនៅឆ្នាំ២០២៣នេះ កម្ពុជា អាចនាំចេញអង្ករប្រហែល៥ពាន់តោនទៅកាន់​ប្រទេសហ្វីលីពីន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទម្រាំ​ឈាន​ដល់កិច្ច​ព្រមព្រៀង​មួយនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាន​ខិតខំប្រឹងប្រែងស្វែងរកការចរចា​ជាច្រើនលើក ច្រើនសារ ​ព្រោះកន្លងមកហ្វីលីពីន មានទីផ្សារចាស់រួចទៅហើយ ​ភាគច្រើន​នាំ​អង្ករចូលពី​ប្រទេសវៀតណាម​​ និងថៃ ​សម្រាប់កម្ពុជា ​គឺជាទីផ្សារថ្មីរបស់ហ្វីលីពីន ។

យ៉ាងណាក៏ដោយការនាំ​ចេញលើកនេះ ​ឯកឧត្តមរដ្ឋមន្ត្រី ​ចាត់ទុកថា ​ជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់​ផ្តើម​ពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន ​ដែលភាគីទាំង២ នឹងប្រឹងប្រែងធ្វើការអោយកាន់តែស៊ី​ជម្រៅបន្ថែមទៀត​លើកិច្ចការ​ផ្សព្វផ្សាយ​ជម្រុញទីផ្សារ និងទាក់ទាញអតិថិជនហ្វីលីពីន​អោយ​ចូលចិត្តប្រើប្រាស់ និង ទទួលទានអង្ករកម្ពុជាអោយកាន់តែច្រើនឡើង ។ ក្រៅពីទីផ្សារហ្វីលីពីន កម្ពុជា កំពុង​សម្លឹង​មើលទីផ្សារ សិង្ហបុរី និងទីផ្សារចាស់គឺ ហុងកុង ដើម្បីពង្រីកការនាំចេញ​អោយកាន់តែច្រើន​ដើម្បីកាត់​បន្ថយ​អតិរេក​ស្រូវ​នៅកម្ពុជា។

គួរកត់សម្គាល់ថា ​ប្រទេសហ្វីលីពីនជាប្រទេសផលិត ​និងនាំចេញអង្ករដ៏ធំមួយក្នុងពិភពលោក ដែលឈរនៅលំដាប់​លេខរៀងទី០៤ ​នៅលើពិភពលោក ​និងលេខរៀងទី០២​នៅតំបន់អាស៊ីបន្ទាប់​ពីប្រទេសចិន ដែលនាំចូលអង្ករប្រមាណជាង ៣លានតោន ហើយភាគច្រើននាំចូលពីវៀតណាម និងថៃ។

សូមរំលឹកដែរថា ​កន្លងទៅកម្ពុជាធ្លាប់បាននាំចេញអង្ករទៅហ្វីលីពីនចំនួន២លើកគត់ គឺទី១ កាលពីឆ្នាំ២០២០ ចំនួន៣០០តោន លើកទី២ ចំនួន១០០តោន នៅឆ្នាំ២០២១ ៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm