កាណាដា ៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីនៃប្រទេសអាណាណាបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លង់កាលពីថ្ងៃអាទិត្យ (២៥ មិថុនា) ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់បណ្ដានាយករដ្ឋមន្រ្តីនៃក្រុមប្រទេសឣឺរុបខាងជើង (Nordic) ក្នុងនាមជាភ្ញៀវពិសេស។
ដំណើរទស្សនកិច្ចរបស់លោក Trudeau ត្រូវបានកំណត់ដើម្បីពង្រឹងភាពជាដៃគូរបស់ប្រទេសកាណាដាជាមួយបណ្តាប្រទេសឣឺរុបខាងជើង និងជួយដោះស្រាយបញ្ហាប្រឈមជាសកលដូចជាការការពារបរិស្ថាន ការបង្កើតការងារថ្នាក់កណ្តាល ព្រមទាំងការអភិវឌ្ឍថាមពលស្អាត និងគួរឱ្យទុកចិត្ត។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo លោក Trudeau បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីមានការបះបោររយៈពេលខ្លីដោយក្រុមយុទ្ធជននៃក្រុមទាហានស៊ីឈ្នួល Wagner ។
លោក Trudeau បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា "ប្រទេសកាណាដាប្តេជ្ញាឈរជាមួយអ៊ុយក្រែន និងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រតាមតម្រូវការ" ។
បណ្ដាមេដឹកនាំក្រុមប្រទេសឣឺរុបខាងជើងត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ (២៦ មិថុនា)នេះ អំពីបញ្ហាសកលនៅមុនកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំអង្គការណាតូនៅខែក្រោយនៅទីក្រុង Vilnius ប្រទេសលីទុយអានី៕

