ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនមន្រ្តីបុគ្គលិកអាជ្ញាធរមីន

2023/06/26 10:39:16 pm        98

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៦ ខែមិថុនានេះ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីនចំនួន ៤៥ នាក់ ដែល​បានទទួល​វគ្គបណ្តុះបណ្តាលសង្រ្គោះបឋម (First Aid Training) កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ លោក អេនទ្រូ ថេ (Andrew Tay) នាយកសណ្ឋាគារហ៊ីម៉ាវ៉ារី និងជាប្រធានអង្គការ St John Phnom Penh ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលវគ្គបណ្តុះបណ្តាលនេះ បានទទួលបានការគាំទ្រ និងបង្រៀនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការសេនចនភ្នំពេញ។

ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ Singapore Club Cambodia ដែលបានផ្តល់​នូវសម្ភារៈសង្រ្គោះបឋមចំនួន ២០ ជូនដល់អាជ្ញាធរមីន សម្រាប់ការប្រើប្រាស់ក្នុងករណីចាំបាច់។ហើយសម្ភារៈសង្រ្គោះបឋមនេះ គឺជាសម្ភារៈមួយដែលសំខាន់ និងចាំបាច់សម្រាប់មន្រ្តីបុគ្គលិកអាជ្ញាធរមីន យកទៅ​ប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមសហគមន៍ និងចុះពិនិត្យការងារបោសសម្អាតមីននៅទីវាល។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា  សម្រាប់វិភាគទានរបស់អង្គការ St John ចំនួន ៥.០៥០ ដុល្លារ ដែលផ្តល់​ជូនមកអាជ្ញាធរមីន នឹងត្រូវប្រើប្រាស់កិច្ចការសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និង​ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមតម្រូវការរបស់សហគមន៍​ដែលរង​ផលប៉ះពាល់​ដោយសារមីនជាដើម ៕ អត្ថបទ៖ទូច សោភ័ណ​


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm