
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ចេញផែនការដែលមានគោលដៅទប់ស្កាត់ការចំណាយកើនឡើងរបស់ប្រទេសមួយនេះលើវិស័យអប់រំឯកជន ដែលរងការដាក់ស្តីបន្ទោសថាជាកត្តាសំខាន់នៅពីក្រោយអត្រាថយចុះនៃការមានបុត្ររបស់កូរ៉េខាងត្បូង។
វិធានការនេះ បានកើតមានឡើង ក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងខែនេះ បានរិះគន់ការធ្វើតេស្តប្រឡងចូលមហាវិទ្យាល័យ ដាក់សំនួរពុំមិនមាននៅក្នុងកម្មវិធីសិក្សានៅសាលារដ្ឋ ក្នុងនោះ រួមទាំងសំនួរសម្លាប់ ដោយសារតែភាពស្មុគស្មាញរបស់វា។
រដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េខាងត្បូង លោក Lee Ju-ho បានសន្យាផងដែរថានឹងចាត់វិធានការបង្រ្កាបក្រុមវិស័យអប់រំឯកជន តាមរយៈការបង្កើនកិច្ចខិតខំពិនិត្យតាមដានអ្វីដែលជាការផ្សព្វផ្សាយមិនពិត និងបំផ្លើស។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង បានចំណាយថវិកាច្រើនបំផុតចំនួន ២៦សែនកោដិ៍វ៉ុន(ស្មើនឹង ១៩.៩៧ពាន់លានដុល្លារ) លើវិស័យអប់រំឯកជនកាលពីឆ្នាំមុន បើទោះបីជាមានការធ្លាក់ចុះចំនួនសិស្សក៏ដោយ៕