រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ហាក់ស្ងាត់ជ្រងំ ពេលដែលទាហានស៊ីឈ្នួល Wagner វិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ពួកគេវិញ

2023/06/27 12:46:35 am        108

ទីក្រុង​ម៉ូស្គូ​របស់​រុស្ស៊ី ហាក់ដូចជា​ស្ងាត់ជ្រងំ​កាលពី​ថ្ងៃអាទិត្យ ក្នុងនោះ​ទីលាន​ចតុរង្គ​ក្រហម បាន​បិទទ្វារ ប៉ុន្តែ​ក្រៅពីនោះ មាន​ភស្តុតាង​តិចតួច​ពី​សន្តិសុខ​កើនឡើង ។ ទាហាន​​​ស៊ី​ឈ្នួល​​រុស្ស៊ី Wagner​បាន​ដកទ័ព​ចេញពី​ទីក្រុង​ភាគខាងត្បូង Rostov របស់​រុស្ស៊ី​កាលពី​យប់​កន្លងទៅ ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​លុប​ចោលការ​ប្រឈម​ពុំ​ធ្លាប់​ដែលមាន​ពីមុនមក​ចំពោះ​អំណាច​របស់លោក​ប្រធានាធិបតី Vladimir Putin និង​បញ្ឈប់​ការមកដល់​រហ័ស​រប​ស់​ពួកគេ​នៅ​ទីក្រុង​ម៉ូស្គូ។

ក្រុម​សកម្មប្រយុទ្ធ​របស់​ទាហាន​ស៊ី​ឈ្នូ​ល Wagner បាន​វិលត្រឡប់​ទៅកាន់​មូលដ្ឋានទ័ព​របស់​ពួកគេ ជា​ថ្នូរ​នឹង​ការធានា​សុវត្ថិភាព​របស់​ពួកគេ ហើយ​មេដឹកនាំ​លោក Yevgeny Prigozhin នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បេឡា​រុស ។ នេះ​បើ​យោងតាម​សេចក្តី​ព្រមព្រៀង​សម្របសម្រួល​ដោយ​ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko។ នៅ​ថ្ងៃ​ដ៏​កក់ក្តៅ​ក្នុង​រដ្ឋធានី​ប្រទេស​រុស្ស៊ី​មួយ​នេះ ប្រជាពលរដ្ឋ​បានចេញ​ក្រៅ​អាំង​កម្តៅថ្ងៃ ពេលដែល​ពួកគេ​ឆ្លុះបញ្ចាំង​ពី​ហេតុការណ៍​កាលពី​រយៈពេល​១​ថ្ងៃមុន។

លោក Oleg គឺជា​ពលរដ្ឋ​មួយរូប​រស់នៅក្នុង​ទីក្រុង​ម៉ូស្គូ និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា លោក​ពុំបាន​តក់ស្លុត​នោះទេ លោក​នឹងមិន​ទៅ​ទីណា​ផ្សេងទៀត​នោះទេ មិត្ត​ភ័ក្តិ​របស់លោក​ក៏​ដូចគ្នា​ដែរ។

​លោក​បន្តថា មាននូវ​ការខ្វែងគំនិត​គ្នា​ចំពោះ​ការសម្រេចចិត្ត​ដែល​បានធ្វើ​ឡើង ឧទាហរណ៍​ដូចជា​ការបិទ​ទីក្រុង ប្រហែល​ពួកគេ​មិនគួរ​បង្ក​ផលវិបាក​បែបនេះ​ឲ្យ​មនុស្ស​ជាច្រើន​ដោះស្រាយ​បញ្ហា​នោះឡើយ។

លោក Andrey គឺជា​ពលរដ្ឋ​មួយរូប​ទៀត និយាយថា លោក​មាន​អារម្មណ៍​មិន​ស្រួល​នោះទេ ពេលដែល​ហេតុការណ៍​ត្រូវបាន​លាតត្រដាង​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ២៤ ខែមិថុនា ។ ម្សិលមិញ​ពិតជា​មិន​ស្រួល​ទាល់តែសោះ ប៉ុន្តែ​ក្រឡេកមើល​ថ្ងៃអាទិត្យ​នេះ មនុស្ស​ដើរហើរ​ដូច​ធម្មតា​នៅតាម​ដងផ្លូវ អ្វីៗ​គ្រប់បែបយ៉ាង​នៅ​ល្អ​ដូច​មុន​ដដែល ។ ពួកយើង​សង្ឃឹមថា អ្វីៗ​នឹង​សុខសាន្ត​នៅក្នុង​ទីក្រុង នៅក្នុង​ប្រទេស និង​នៅលើ​ពិភពលោក​ផងដែរ ។ ពួកយើង​សង្ឃឹមថា អ្វីៗ​នឹង​អាច​ដោះ​ស្រោ​យ​តាម​សន្តិវិធី ៕​

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm