
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមកម្មករពិបាកទ្រាំនឹងរលកកម្តៅដំបូងអំឡុងរដូវក្តៅនៅប្រទេសអេស្ប៉ាញ ពេលដែលសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេរ។ ដោយប្រើកង្ហាទឹក និងទទួលទឹកបន្ថែមទៀត ក្រុមកម្មករមកពីមហាស្រព និងក្រុមហ៊ុនវប្បធម៌ ពិបាកទ្រាំជាមួយសីតុណ្ហភាពខ្ពស់បែបនេះ ខណៈពេលដែលពួកគេរើឆាកប្រគុំតន្រ្តី ។
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ AEMET រំពឹងថា ប្រទេសអេស្ប៉ាញនឹងកើតមានរលកកម្តៅចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពុធ ទី ២៨ ខែមិថុនាខាងមុខនេះ ។
និទាឃរដូវឆ្នាំនេះដែរ គឺជារដូវក្តៅបំផុត និងស្ងួតហួតហែងបំផុតលំដាប់ទី ២នៅអេស្ប៉ាញ ចាប់តាំងពីការរកឃើញនៅក្នុងឆ្នាំ ១៩៦១ ក្នុងនោះសីតុណ្ហភាពមធ្យមខ្ពស់ជាងមុន ទំនងជាបន្តហក់ឡើងខ្ពស់ នៅក្នុងរដូវក្តៅនេះ ។
នៅក្នុងឆ្នាំនេះដែរ អាងស្តុបទឹកអេស្ប៉ាញ មានសមត្ថភាពស្តុកទឹកគិតជាមធ្យមត្រឹមតែ ៤៧,៣៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងរយៈពេល ១០ឆ្នាំចុងក្រោយ វាមានសមត្ថភាពស្តុកទឹករហូតដល់ ៦៧,១២ភាគរយ ៕