
យន្តហោះមួយគ្រឿងដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រហារជីវិតអ្នកទោសនយោបាយ អំឡុងរបបផ្តាច់ការអាហ្សង់ទីនកាលពីសតវត្សរ៍ទី១៧ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ជើងហោះហើរមរណៈ ត្រូវបានគេប្រើប្រាស់ដើម្បីសម្លាប់ក្រុមនិយមឆ្វេង និងក្រុមប្រឆាំងផ្សេងទៀតនឹងរបបផ្តាច់ការអំឡុងសង្រ្គាមកខ្វក់អាហ្សង់ទីន ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ១៩៨៣។
ក្រុមអ្នកទោសនយោបាយ ត្រូវបានគេអូស និងទាញទម្លាក់ពីលើយន្តហោះចូលទៅក្នុងទន្លេ River Plate ឬសមុទ្រ ។ យន្តហោះ Skyvan PA-51 ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ដែលត្រូវបានគេប្រើប្រាស់សម្រាប់ការលោតពីលើអាកាស។
ក្រុមសាច់ញាតិមនុស្សដែលបាត់ខ្លួនអំឡុងសង្រ្គាមកខ្វក់ បានធ្វើដំណើរមកមើលយន្តហោះចុះចតនៅទីក្រុង Buenos Aires កាលពីថ្ងៃសៅរ៍ ។ យន្តហោះមួយគ្រឿងនេះ ត្រូវបានប្រើប្រាស់នៅឆ្នាំ ១៩៧៧ ដើម្បីប្រហារជីវិតសមាជិក ៣រូបរបស់អង្គការ Madres de Plaza de Mayoគឺជាក្រុមស្រ្តីដែលបានរួបរួមគ្នាដោយសារការបាត់កូនរបស់ពួកគេ។
ជនរងគ្រោះ រួមមានទាំងដូនជីបារាំង ២នាក់ និងក្រុមសកម្មជនជាច្រើនទៀត ។ ក្រុមសិទ្ធិមនុស្ស និយាយថា ចំនួនមនុស្សដែលបានស្លាប់ ឬបាត់ខ្លួនអំឡុងរបបផ្តាច់ការអាហ្សង់ទីន មានជិត ៣ម៉ឺននាក់៕


