
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទនេះថា ការសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នទាំងស្រុង នឹងមិនកើតឡើងនោះទេ នៅក្នុងការប្រឹងប្រែងសម្រាប់កំណើនសេដ្ឋកិច្ច ឬផ្ទុយពីនេះ ខណៈ ការស្វែងរកលទ្ធភាពផ្តល់តម្លៃសមរម្យនិងសន្តិសុខថាមពល នៅតែជាការព្រួយបារម្ភដ៏សំខាន់សម្រាប់តំបន់ ដែលមានប្រជាជានជាងពាក់កណ្តាល១ពាន់លាននាក់។
លោក Anwar បាននិយាយនៅក្នុងការបើកសន្និសិទ Energy Asia ដែលរៀបចំដោយក្រុមហ៊ុនប្រេង Petronas របស់រដ្ឋម៉ាឡេស៊ីថា ទោះជាយ៉ាងណា អាស៊ីត្រូវតែចាប់យកឱកាសសម្រាប់កិច្ចពិភាក្សា និងធ្វើសកម្មភាពបន្ថែមទៀតពាក់ព័ន្ធនឹងមធ្យាបាយដែលយើងអាចរៀបចំផែនការប្រកបដោយទំនួលខុសត្រូវ ដើម្បីឱ្យគ្រប់ប្រទេសទាំងអស់មានសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងប៉ងប្រាថ្នាចំពោះក្នុងការកាត់បន្ថយកាបូន។
លោក Anwar បាននិយាយបន្ថែមថា កាបូនអ៊ីដ្រូហ្សែននឹងបន្តជាផ្នែកសំខាន់នៃប្រភពថាមពលចម្រុះនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសម៉ាឡេស៊ី ប្តេជ្ញាចូលរួមជាមួយការសន្យាជាសកលដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន ៣០% ត្រឹមឆ្នាំ ២០៣០ ខុសពីកម្រិតនៅឆ្នាំ ២០២០ ។ អាស៊ីគឺជាទីកន្លែងនៃប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតមួយចំនួនរបស់ពិភពលោក ហើយប្រទេសនានាបានធ្វើការប្តេជ្ញាចិត្តផ្សេងៗគ្នាក្នុងការបញ្ឈប់ឥន្ធនៈហ្វូស៊ីល និងការពន្លឿនការផ្លាស់ប្តូរថាមពល ខណៈកំពុងទាមទារការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីប្រទេសអភិវឌ្ឍន៍ដែលបានបញ្ចេញឧស្ម័ន។ មេដឹកនាំមកពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) និងនាយកប្រតិបត្តិមកពី ក្រុមហ៊ុន Aramco ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រុមហ៊ុន Total Energies និង Vitol បានមកចូលរួមសន្និសីទនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។