គណៈកម្មាធិការ​ជំនាញ NBC ពិនិត្យ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០២១-២០៣០

2023/06/27 02:13:46 am        369

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០២១-២០៣០ ដែលជា​ការធ្វើ​បច្ចុប្បន្ន​កម្ម​ពី​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ពី​ឆ្នាំ​២០១៥-២០២៥​។

​នេះ​ជាការ​ធ្វើ​បច្ចុប្បន្ន​កម្ម​ជា​លើក​ទី​៤ ហើយ​គិត​ចាប់តាំងពី​ការរៀបចំ​ឱ្យមាន​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០០១ មក ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ មាន​សង្គតិភាព និង​អាច​រំពឹងទុក​បាន​។​

​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ថា​៖«​តាមរយៈ​ឯកសារ​ដ៏​មាន​សាៈ​សំខាន់​នេះ វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​សម្រេចបាន​សមិទ្ធ​ផល​ជាច្រើន ដែល​ជួយ​គាំទ្រ​និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​សមាហរណកម្ម​នៅក្នុង​តំបន់​និង​អន្តរជាតិ ។​ល​។​»

​ឯកឧត្តម​មានប្រសាសន៍​បន្តថា ជាទូទៅ ឯកសារ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នេះ​ត្រូវបានធ្វើ​បច្ចុប្បន្ន​កម្ម នៅ​រៀងរាល់ ៥ឆ្នាំ​ម្តង​គឺ​នៅ​ពាក់កណ្តាល​នៃ​អំឡុងពេល​អនុវត្ត​យុទ្ធសាស្ត្រ ដើម្បីឱ្យ​ស្របតាម​ការវិវត្ត និង​បញ្ហា​ប្រឈម​ថ្មីៗ ក៏ដូចជា​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​នានា​នៅក្នុង​ផែនការ​សកម្មភាព​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​កន្លងមក ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ហិរញ្ញវត្ថុ​ទាំង​ធនាគារ​និង​មិនមែន​ធនាគារ បាន​ជួបពិភាក្សា​ច្រើនលើកច្រើនសារ​ជាមួយ​ក្រុម​ជំនាញការ តាម​ប្រព័ន្ធ​អន​ឡាញ និង​បានផ្តល់​ជា​ធាតុ​ចូល​នានា ដើម្បី​រួមចំណែក​កែលម្អ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ស្របតាម​សមិទ្ធផល ការ​ប្រឈម និង​ទិសដៅ​នៃ​ការអភិវឌ្ឍ​ទៅតាម​វិស័យ​នីមួយៗ​។​

​ឯកឧត្តម ជា ចាន់តូ បានស្នើ​សុំឱ្យ​តំណាង​អាជ្ញាធរ​ហិរញ្ញវត្ថុ​ធនាគារ និង​មិនមែន​ធនាគារ និង​ភាគី​ពាក់ព័ន្ធ ផ្សេងទៀត​សហការ​ផ្តល់​ធាតុ​ចូល​ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់​នៃ​ឯកសារ​យុទ្ធសាស្ត្រ​នេះ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។ អត្ថបទ​៖ ជា វណ្ណៈ​

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am       
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm