
បញ្ហាអាកាសធាតុព្យុះផ្គររន្ទះ និងកំហុសឆ្គងឧបករណ៍ នៅឯកន្លែងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននាំឲ្យមានការពន្យារពេលយ៉ាងច្រើន សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស នៅទូទាំងឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងញូវយ៉ក ត្រូវបង្ខំផ្អាកជើងហោះហើរភាគច្រើន ក្នុងរយៈពេលខ្លី។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឲ្យដឹងថា ក្នុងខណៈដែលពេលល្ងាចបានចូលមកដល់ ជើងហោះហើរ បានចាប់ផ្ដើមឡើងវិញពីតំបន់វ៉ាស៊ីនតោន បន្ទាប់ពីការជួសជុលការទំនាក់ទំនងត្រូវបានបញ្ចប់សព្វគ្រប់។ ប៉ុន្តែការពន្យាពេលដែលបានបន្តសម្រាប់ទីក្រុងញូវយ៉កមួយចំនួន មាននៅព្រលានយន្តហោះជាច្រើន បន្ទាប់ពីព្យុះផ្គររន្ទះ បានបង្ខំឲ្យមានការហាមឃាត់ការចេញដំណើរ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានលើកឡើងពីព្យុះផ្គររន្ទះ ដែលនាំឲ្យផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋាន Hartsfield-Jackson Atlanta អាកាសយានដ្ឋាន Philadelphia អាកាសយានដ្ឋាន Newark's Liberty និងអាកាសយានដ្ឋាន JFK និង LaGuardia របស់ក្រុងញូវយ៉ក ហើយនៅក្នុងសេចក្តីថ្លែងការណ៍ដែលពន្យល់ពីការពន្យារពេលនៅតំបន់វ៉ាស៊ីនតោន រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រាប់ថា៖ «កន្លែងនេះបានប្តូរទៅប្រព័ន្ធជំនួយ»៕