ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញជាអន្តរជាតិ និងសន្និសិទ្ធសារព័ត៌មានស្តីពី Reskill នៅកម្ពុជា ហើយកម្មវិធីសិក្សានេះ មានបង្រៀនជាភាសា អង់គ្លេស ចិន ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងខ្មែរ តាមប្រព័ន្ធអនឡាញ RESKILLS។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានប្រកាសពីការផ្ដល់អំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាជនទូទៅ សម្រាប់អ្នកមានបំណងរៀនមុខជំនាញវិជ្ជាជីវៈ ទៅតាមការជ្រើសរើស ក្នុងចំណោមមុខវិជ្ជាជាង១៦០០នេះ ចំនួន ៥០០០ នាក់ ដោយឥតមានបង់ថ្លៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលម៉ូឌែន៥ ខណៈបច្ចុប្បន្នកម្មវិធីសិក្សា Reskill មានសមាជិកចូលរៀនជាង១លាននាក់ នៅតាមបណ្តា៣០ប្រទេស ។
ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា ដោយសារស្ថានភាពសុខសន្តិភាព ស្ថេរភាព ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាបច្ចុប្បន្ន ទើបមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ សហការជាមួយ កម្មវិធីសក្សា Reskill ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលមានតម្រូវការចាំបាច់ក្នុងការបង្កើនធនធានមនុស្ស និងក្នុងគោលបំណង រួមចំណែកបណ្តុះបណ្តាល លើជំនាញស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដឹកនាំ គ្រប់គ្រង ចំណេះដឹងទូទៅ និងបណ្តុះបណ្តាលគរុកោសល្យ។
កម្មវិធីសិក្សា Reskill ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលមានតម្រូវការចាំបាច់ក្នុងការបង្កើនធនធានមនុស្ស និងក្នុងគោលបំណង រួមចំណែកបណ្តុះបណ្តាល លើជំនាញស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដឹកនាំ គ្រប់គ្រង ចំណេះដឹងទូទៅ និងបណ្តុះបណ្តាលគរុកោសល្យ។








កាន់តែមានភាពងាយស្រួល និងប្រសើរឡើង សម្រាប់សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅដោយគ្រាន់តែបង់ប្រាក់តែ ១ដុល្លារ ក្នុងមួយខែ អាចជ្រើសរើស រៀននូវមុខជំនាញវិជ្ជាជីវៈ តាមតម្រូវការ ក្នុងកម្មវិធីបង្រៀនមួយ មានជាង ១៦០០ មុខវិជ្ជា បង្រៀន២៤ម៉ោងក្នុងមួយថ្ងៃ ពេញក្នុងមួយសប្ដាហ៍ រួមទាំងថ្ងៃបុណ្យឈប់សម្រាកនានា។
ការបណ្តុះបណ្តាលនេះ មាន៣ផ្នែកធំៗ ដូចជា ការអភិវឌ្ឍន៍ជំនាញអាជីព ការអភិវឌ្ឍន៍អាជីពការងារ និងការងារជំនួញភាពជាសហគ្រិន ខណៈវិញ្ញាបនបត្រផ្តល់ដោយក្រុមហ៊ុន Reskill ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា និងជាអន្តរជាតិ ដូចជា អាមេរិក និងអង់គ្លេស ជាដើម។
ក្រុមហ៊ុន Reskill គឺជាប្រព័ន្ធអប់រំ ដែលផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សគ្រប់ជំនាញបែបទំនើបលើប្រព័ន្ធអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់សិក្ខាកាម និងអ្នកសិក្សាគ្រប់កម្រិត គ្រប់ជាតិសាសន៍នៅលើសកលលោក ក្នុងតម្លៃសមរម្យបំផុត។
ដេីម្បីចុះឈ្មោះរៀនតាមរយៈការផ្តល់ជូនដោយឥតគិតថ្លៃនេះ សូមចូលវែបសាយ www.reskills.com/register និងបំពេញព័ត៌មាន និងត្រង់ Invitation Code ដាក់លេខកូដនេះ HUNSEN4U៕ ដោយ ÷ ឧត្តម