ក្រសួងសាធារណការ បំពាក់ឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ប្រព័ន្ធ​កត់ត្រា​រថយន្ត​ដឹកជញ្ជូន​នៅកំពង់ផែ

2023/06/27 09:01:14 am        484

ក្រសួងសាធារណការបាននឹងកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គ្រប់គ្រង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​កំពង់ផែ ដើម្បីផ្តល់នូវតម្លាភាពក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើក​ស្ទួយ​សេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ ព្រម​ទាំង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​កម្រិតកំណត់យ៉ាងមានប្រសិទ្ធភាព។

បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បាន​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់​បើក​ប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ នៅ​ក្នុង​កំពង់ផែ​ពហុ​បំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំ​បំពាក់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System ដែលហៅកាត់ថា STM ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និង​ត្រួត​ពិនិត្យរបាយការណ៍។ នេះបើតាមឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​បច្ចេក​វិទ្យា និងទំនាក់ទំនងសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែ​ង​ប្រាប់​ទូរទស្សន៍ព័ត៌មាន BTV កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។

ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ប្រព័ន្ធនេះត្រូ​វបា​នដឹ​កនាំ​រៀប​ចំដោយអ​គ្គ​នាយកដ្ឋាន​បច្ចេក​វិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​អាច​កត់​ត្រា​ព័ត៌មាន​ចូល​ចេញ​បរិវេណកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។ ប្រព័ន្ធនេះ​មាន​សមត្ថ​ភាព​កត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំង​អាច​ចែក​រំលែក​ទិន្នន័យ​ជូន​ក្រសួង​ស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារបសក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្មការងារ នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ចូលកំ​ពង់ផែមួយនេះ បាននិងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើ​អាជីវកម្ម​របស់​វិស័យ​ឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។ ការ​រៀប​ចំ​ឱ្យ​បង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើង គឺក្នុង​បំណង​ជំរុញ​ការ​ដឹក​ជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​បន្ទាយ​មានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយ​កាត់​បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេស​គឺ​កាត់​បន្ថយការ​ដឹក​ជញ្ជូន​ធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាង​វិញ​ទៀត​ការ​សាង​សង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញទៀតផង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស
2026/04/28 02:21:36 pm        1
កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ
2026/04/28 02:11:47 pm        1
ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
2026/04/28 02:04:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក

2026/04/28 02:24:45 pm
​កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស
2026/04/28 02:21:36 pm
​កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ
2026/04/28 02:11:47 pm
​FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ
2026/04/28 02:10:14 pm
​ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
2026/04/28 02:04:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am