រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា លោកបានបណ្ដោយឲ្យការងើបបះបោរទៅតាមដំណើរព្រោះលោកព្យាយាមបញ្ចៀសឲ្យបាននូវការបង្ហូរឈាមគ្នា ខណៈប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណាគ្រុប (Wagner) និយាយថា លោកមិនដែលមានចេតនាផ្ដួលរលំរដ្ឋាភិបាលឡើយ។

សុន្ទរកថាផ្សាយតាមទូរទស្សន៍របស់លោក Putin គឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីថ្ងៃសៅរ៍មក ដែលលោកបាននិយាយថាការបះបោរនេះ បានគំរាមកំហែងយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រទេសរុស្ស៊ី ហើយអ្នកប្រព្រឹត្តទាំងនោះនឹងត្រូវបានផ្តន្ទាទោស។
លោក Putin បាននិយាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីដំបូង វិធានការផ្សេងៗ ត្រូវបានអនុវត្តន៍ តាមការចង្អុលបង្ហាញផ្ទាល់របស់ខ្ញុំដើម្បីបញ្ចៀសការបង្ហូរឈាមគ្នាដ៏ធ្ងន់ធ្ងរ។
ពេលវេលាជារឿងចាំបាច់ ក្នុងចំណោមបញ្ហាផ្សេងៗ ដើម្បីផ្ដល់ឲ្យទៅអ្នកទាំងឡាយដែលបានប្រព្រឹត្តិខុស ដោយចៃដន្យ ជាការធ្វើឲ្យភ្ញាក់រលឹក ដើម្បីឲ្យដឹងថាទង្វើរបស់ពួកគេត្រូវបានជំទាស់ដាច់ខាត ដោយសង្គម ហើយថាសកម្មភាពបង្កគ្រោះថ្នាក់ ដែលពួកគេបានធ្វើបានផ្ដល់សោកនាដកម្ម និងផលវិបាកដ៏មហន្តរាយដល់ប្រទេសរុស្ស៊ី និងរដ្ឋរបស់យើង។

ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា លោក Yevgeny Prigozhin បាននិយាយនៅក្នុងសារសំឡេងរយៈពេល១១នាទីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Telegram របស់លោក និងដែលបានផ្ដល់តម្រុយមួយចំនួនចំពោះទីកន្លែងរបស់លោក ឬ ក្រោមកិច្ចព្រមព្រៀង ដែលលោកបានបញ្ឈប់ក្បួនកងកម្លាំងរបស់លោកទៅកាន់ទីក្រុងមូស្គូ៕