អាមេរិក៖ ជនសង្ស័យក្នុងការបាញ់ប្រហារដ៏រង្គាល ដែលបានស្លាប់មនុស្ស៥នាក់ នៅក្លឹបកម្សាន្តរាត្រីភេទទី៣ Colorado Springs កាលពីឆ្នាំ២០២២ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីផ្ដល់ចម្លើយពីភាពមានទោសចំពោះឃាតកម្ម និងបទចោទប្រកាន់ផ្សេងទៀត ក្នុងការវាយប្រហារនេះ។

ការកាត់ទោសជនល្មើស Anderson Lee Aldrich កើតឡើងត្រឹមតែ៧ខែ បន្ទាប់ពីការបាញ់ប្រហារ និងទុកឲ្យជីវិតគ្រួសាររបស់ក្រុមជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិត រង់ចាំការកាត់ក្តីដ៏យូរ និងពោពេញដោយការឈឺចាប់។
ជនល្មើស Aldrich ដែលបានបដិសេធមិននិយាយទៅកាន់តុលាការមុនការកាត់ទោស បានផ្ដល់ចម្លើយពីភាពមានទោសនៃអំពើឃាតកម្មចំនួន៥ករណី និង៤៦ករណីពីបទប៉ុនប៉ងនុស្សឃាត។លោក Aldrich ក៏បានអង្វរកុំឲ្យបែងចែកគ្នាចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួនពីរ មួយបទឧក្រិដ្ឋ និងមួយទៀតជាបទមជ្ឈិម។

គួររម្លឹកថា កាលពីថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ ២០២២ ជនជាប់ចោទ Aldrich ដែលបានពាក់អាវក្រោះ បានបើកការបាញ់ប្រហារនៅក្លឹប Q ដែលជាក្លឹបរាត្រីសម្រាប់ភេទទី៣ LGBTQ នៅសហរដ្ឋអាមេរិក ។ ក្រៅពីអ្នកដែលត្រូវបានសម្លាប់ មនុស្សជិត២០នាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើង ឬរបួសដោយសារវត្ថុផ្សេងទៀត មុនពេលត្រូវបានបញ្ឈប់ ។ Aldrich ដែលមានអាយុ២២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣២៣ ករណី ៕