អាល្លឺម៉ង់៖ ភ្លៀងធ្លាក់រយៈពេលខ្លី ប៉ុន្តែមានសភាពខ្លាំងក្លា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ដោយបានធ្វើឲ្យអ្នកជិះកង់ និងអ្នកថ្មើរជើងត្រូវទទឹក ដោយសារពួកគេត្រូវដើរលុយទឹកដែលលិចដល់ស្មងជើង នៅគ្រប់កន្លែង។
ភ្លៀងបានធ្លាក់បន្ទាប់ពីមានអាកាសធាតុក្ដៅហើយសើម ដែលឃើញថា សីតុណ្ហភាពឡើងខ្ពស់ដល់ ៣០អង្សាសេ។ ការិយាល័យអាកាសធាតុអាល្លឺម៉ង់ បានចេញសេចក្ដីព្រមានអំពីព្យុះ និងការធ្លាក់ព្រិល នៅផ្នែកខ្លះនៃទីក្រុងប៊ែរឡាំង និងទីក្រុងប៊្រេនដែនប៊ើក (Brandenburg) ខណៈដែលការិយាល័យអគ្គិភ័យ បានប្រកាសអំពី «ស្ថានភាពមិនប្រក្រតី» នៅលើទំព័របណ្ដាញសង្គម Twitter របស់ខ្លួន។
គេឃើញថា ការធ្វើចរាចរណ៍មិនសូវជាមមាញឹក ដោយសារភ្លៀងនេះ ហើយសេវាដឹកជញ្ជូនសាធារណៈ S-Bahn នៅទីក្រុងប៊ែរឡាំង បានប្រកាសផ្ដល់ដំណឹងថា នឹងមានការលុបចោល និងការពន្យារពេលទាំងស្រុងនូវបណ្តាញដឹកជញ្ជូនរបស់ខ្លួន៕



