មជ្ឈិមបូព៌ា៖ ពលរដ្ឋនៅតាមប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលកំពុងព្យាយាមទប់ទល់ទៅនឹងអតិផរណាខ្ពស់ និងការហក់ឡើងខ្ពស់នៃតម្លៃស្បៀងអាហារ កំពុងជួបប្រទះការលំបាកក្នុងការលក់ ឬ ទិញ សត្វជៀម សម្រាប់ធ្វើម្ហូបអាហារសែនព្រេន តាមទំនៀបទម្លាប់ដែលបានបន្តរយៈពេលជាច្រើនឆ្នាំអំឡុងថ្ងៃឈប់សម្រាកបុណ្យមូស្ល៊ីមប្រចាំឆ្នាំ Eid al-Adha។

Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមបុណ្យធំៗជាច្រើនរបស់ពលរដ្ឋជាអ៊ីស្លាមសាសនិក នឹងក្លាយជាព្រឹត្តិការណដ៏សំខាន់នៃធម្មយាត្រាប្រចាំឆ្នាំ ហាជី(haj) នៅពេលដែលការសម្លាប់សត្វរបស់ពលរដ្ឋមូស្ល៊ីមដើម្បីរំឭកដល់ឆន្ទ:របស់បព្វជិតសាសនាលោក Ibrahimឬ Abraham ដែលបានលះបង់កូនប្រុសរបស់លោកតាមការទាមទាររបស់ព្រះ ដែលជារឿយៗចែកជូនសាច់ដល់ជនក្រីក្រ។
ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងស្វែងរកសត្វ ដោយការទៅកាន់ទីផ្សារលក់សត្វពាហនៈ ដែលជាធម្មតា តែងប្រារព្ធឡើងប៉ុន្មានសប្ដាហ៍មុនរដូវស្លឹកឈើលាស់ ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារតម្លៃទំនិញហក់ឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនោះ។

នៅពេលនេះ ប្រជាពលរដ្ឋជាច្រើន ត្រូវបានបង្ខំឲ្យជ្រើសរើសការប្រកាន់ខ្ជាប់ទំនៀមទម្លាប់សាសនាដែលមានរាប់សតវត្សរ៍មកហើយឬ ទម្លាក់ចោល៕