សេចក្តីរាយការណ៍បង្ហាញពីរូបភាពថ្មីនៃបាឡុងចារកម្មរបស់ចិន ហោះនៅតំបន់អាស៊ី

2023/06/27 08:25:18 pm        235

ចិន៖ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញឲ្យឃើញភ័ស្តុតាងថ្មីនៃកម្មវិធី «ចារកម្ម» របស់ប្រទេសចិន ដោយក្នុងនោះរួមទាំងការហោះពីលើប្រទេសជប៉ុន និងកោះតៃវ៉ាន់ ដែលត្រូវបានគេប្រទះឃើញផងដែរ ហើយសារព័ត៌មាន BBC បានរាយការណ៍ពីការអះអាងរបស់ប្រទេសជប៉ុន ដែលថា មានបាឡុងហោះនៅលើទឹកដីរបស់ខ្លួន និងដែលបានប្រាប់ថា ខ្លួនត្រៀមបាញ់ទម្លាក់បាឡុងនោះ នាពេលខាងមុខ។

កាលពីដើមឆ្នាំនេះ ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមរង្គោះរង្គើ នៅពេលដែលមានការចោទប្រកាន់ថា បាឡុងចារកម្មរបស់ចិន ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រអាមេរិក ដោយប្រទេសចិនបានអះអាងថា បាឡុងដែលឃើញនៅភាគពាយព្យអាមេរិក កាលពីចុងខែមករានោះ គឺជាយានស៊ីវិល ដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ដូចជាឧតុនិយមជាដើម ហើយថា វាជាព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ និងដាច់ដោយឡែក។ 

អតីតអ្នកវិភាគអាស៊ីបូព៌ារបស់ភ្នាក់ងារស៊ើបការសម្ងាត់ CIA លោក John Culver បានប្រាប់កម្មវិធីព័ត៌មាន BBC Panorama ថា៖ «នេះមិនមែនជារឿងទើបកើតឡើងតែម្ដងនោះទេ ប៉ុន្តែជាការបន្តកិច្ចប្រឹងប្រែង ដែលមានអាយុកាលយ៉ាងហោចណាស់ក៏៥ឆ្នាំដែរ។ បាល់ឡុងរបស់ចិន ត្រូវបានរចនាឡើងជាពិសេសសម្រាប់បេសកកម្មរយៈចម្ងាយឆ្ងាយទាំងនេះ ហើយមួយចំនួនទៀត ទំនងជាបានហោះជុំវិញពិភពលោកទៀតផង»។

ដោយធ្វើការជាមួយក្រុមហ៊ុន Synthetaic ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ដែលបានពិនិត្យមើលទិន្នន័យយ៉ាងច្រើន ដែលថតដោយផ្កាយរណបរបស់ BBC បានឃើញរូបភាពជាច្រើននៃបាឡុងហោះឆ្លងកាត់អាស៊ីបូព៌ា។ ស្ថាបនិកក្រុមហ៊ុន លោក Corey Jaskolski បានរកឃើញភ័ស្តុតាងមួយ ដែលបាឡុងហោះកាត់ភាគខាងជើងប្រទេសជប៉ុន កាលពីដើមខែកញ្ញា ឆ្នាំ២០២១។ រូបភាពទាំងនេះ មិនត្រូវបានផ្សព្វផ្សាយនោះទេកាលពីមុន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm