អ្នកនាំពាក្យ គ.ជ.ប អំពាវនាវដល់បក្សនយោបាយទាំងអស់គោរពច្បាប់អំឡុងឃោសនាបោះឆ្នោត

2023/06/27 02:33:18 pm        442


ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់បណ្តាគណបក្សនយោបាយទាំងអស់គោរពច្បាប់​អំឡុងឃោសនាបោះឆ្នោត​រកជ្រើសតាំងតំណាងរាស្រ្ត ​ដែលនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះ។

នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើមនៅទូទាំងប្រទេស គឺនាថ្ងៃទី១ខែកក្កដា ខែក្រោយនេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា មកដល់ពេលនេះ គ.ជ.ប និង គណបក្សនយោបាយ រួមទាំងអាជ្ញាធរ ​បានសហការគ្នា ​ដើម្បីរៀបចំទៅតាមការស្នើសុំ និងតម្រាយផ្លូវនីមួយៗ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម បានបញ្ជាក់ថា គ.ជ.ប នឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណាក់កាលការឃោសនាបោះ ឆ្នោតនេះ។ ឯកឧត្តម បានធ្វើការអំពាវនាវដល់គណបក្សនយោបាយ ​និងអ្នកគាំទ្រទាំងអស់ ត្រូវ​ធ្វើការឃោសនាទៅតាមការរៀបចំ ​ក្នុងគោលដៅគោរពតាមការណែនាំ និង​បញ្ចៀស​បាតុភាព​ផ្សេងៗ ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ការគោរពច្បាប់ និង ការណែនាំ​របស់ គ.ជ.ប ដើម្បីបញ្ជៀសឲ្យបានរាល់សកម្មភាពញុះញង់គ្នាទៅវិញទៅមក។

សេចក្តីណែនាំរបស់ គ.ជ.ប កាលពីម្សិលមិញ បានឲ្យដឹងថា ​នៅក្នុងកំលុងពេលឃោសនាបោះ ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ ​ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ (គ.ជ.ប) ​សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ ​គណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ ​និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ​ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។

គ.ជ.ប ក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរ​អព្យាក្រឹត​ ឥត​លម្អៀងក្នុងសកម្ម ភាពការងាររបស់ខ្លួន​ និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយ​នីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្ត​ទៅដោយស្មើ ភាពគ្នា ៕

អត្ថបទដែលទាក់ទង

កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី
2026/02/19 04:36:46 pm        1
ក្រសួងសុខាភិបាល និង UNRC ប្រចាំកម្ពុជា ប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា
2026/02/19 04:26:39 pm        1
មួយឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ និង​សម្រាល​កូនជាង ១៥ម៉ឺនករណី
2026/02/19 04:01:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកសារបង្ហាញថា កុងហ្គោផ្តល់រ៉ែ Tantalumស្ថិតក្នុងតំបន់គ្រប់គ្រងរបស់ក្រុមឧទ្ទាម ដល់អាមេរិក

2026/02/19 05:23:37 pm
​ចៅក្រមបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអន្តោប្រវេសន៍គាំទ្រគោលនយោបាយឃុំខ្លួនរបស់លោក Trump
2026/02/19 05:20:45 pm
​អ្នកសារព័ត៌មានប៉ាឡេស្ទីនរៀបរាប់ពីលម្អិតពីការបំពានដ៏ឃោឃៅនៅក្នុងពន្ធនាគារអ៊ីស្រាអែល
2026/02/19 05:18:28 pm
​ផ្ទុះឧស្ម័នសម្លាប់មនុស្ស១៣នាក់នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន និងបណ្តាលឲ្យអគារបាក់រលំ
2026/02/19 05:15:11 pm
​ប្រធាន IAEA៖ កិច្ចពិភាក្សារវាងរុស្ស៊ី និងអាមេរិកស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ត្រូវតែបន្ត
2026/02/19 05:12:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 08:24:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am