រុស្ស៊ី៖ ភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈដែលក្រុមក្រុមវិនិយោគិនកំពុងរង់ចាំយ៉ាងអន្ទៈសារនូវតម្រុយអំពីចក្ខុវិស័យអត្រាការប្រាក់ ព្រមទាំងការប្រុងប្រយ័ត្នចំពោះហានិភ័យនានាពីការស្ទុះងើបឡើងវិញរបស់ប្រទេសចិន និងដំណើរវិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការបះបោរមិនបានសម្រេចរបស់ក្រុមទាហានស៊ីឈ្នួល។

រង្វាស់ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៃសម្ព័ន្ធផ្គត់ផ្គង់សកល MSCI នៅខាងក្រៅប្រទេសជប៉ុនបានកើនឡើង ០,០៨% នៅម៉ោង ១:២៦នាទីយប់ (ម៉ោងសកល) បន្ទាប់ពីបានធ្លាក់ចុះ ០,០៦% កាលពីមួយម៉ោងមុននោះ។ តារាងសន្ទស្សន៍ភាគហ៊ុន Nikkei ជាមធ្យមរបស់ប្រទេសជប៉ុនបានធ្លាក់ចុះចំនួន ១% ។
លោក Anderson Alves អ្នកវិភាគម៉ាក្រូសកលនៅក្រុមហ៊ុនពាណិជ្ជកម្ម ActivTrades បាននិយាយថា "ភាគហ៊ុនអាស៊ីមានទំនោរធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយសារឥរិយាបថបង្ហាញពីទំនោរបញ្ចៀសហានិភ័យរបស់សម្ព័ន្ធហិរញ្ញវត្ថុ Wall Street របស់សហរដ្ឋអាមេរិក"។

លោក Redmond Wong ដែលជាអ្នកយុទ្ធសាស្រ្តទីផ្សារតំបន់ពាណិជ្ជកម្ម Greater China នៅស្ថាប័ន Saxo Markets បាននិយាយថា បណ្ដាវិនិយោគិនក៏កំពុងរង់ចាំមើលយ៉ាងដិតដល់ផងដែរនូវលំហូរតុល្យភាពឡើងវិញនៃចុងបញ្ចប់ត្រីមាសនៅក្នុងភាគហ៊ុនរបស់សហរដ្ឋអាមេរិក។
ភាពចលាចលនៃភូមិសាស្ត្រនយោបាយក៏បានបង្អាក់កម្រិតហានិភ័យភាគហ៊ុននេះផងដែរ បន្ទាប់ពីមានការបះបោរដោយក្រុមទាហានស៊ីឈ្នួលនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍ ដែលហាក់ដូចជាបង្ហាញពីការបែកបាក់នៅក្នុងការកាន់អំណាចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕