ប្រធាន WEF៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បង្ហាញពីសក្ដានុពលនៃកំណើនដ៏ធំសម្បើម

2023/06/27 09:48:07 pm        212

ចិន៖ ថ្លែងកាលពីថ្ងៃចន្ទ នៅទីក្រុងធានជីន (Tianjin) ប្រទេសចិន មុនវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) លើកទី១៤ នៃកិច្ចប្រជុំប្រចាំឆ្នាំជួយគាំទ្រថ្មី (AMNC) ដែលត្រូវបានគេស្គាល់ផងដែរថា ជាវេទិកា «ដាវ៉ូសរដូវក្តៅ» ប្រធាន WEF បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីសក្តានុពលដ៏ធំសម្បើម ខណៈដែលប្រទេសនេះកំពុងចាត់វិធានការ ដើម្បីជំរុញឲ្យមានកំណែទម្រង់ និងបន្តការបោះជំហានយ៉ាងសំខាន់ ក្នុងវិស័យថាមពលកកើតឡើងវិញ។ 

កិច្ចប្រជុំ Summer Davos គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) ដល់ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅទីក្រុងធានជីន (Tianjin) បន្ទាប់ពីបានផ្អាករយៈពេល ៤ឆ្នាំ។ នៅក្នុងពិភពលោកមួយ ដែលកំណត់ឡើងវិញដោយការងើបឡើងដ៏យឺតយ៉ាវនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត និងអតិផរណាឡើងខ្ពស់ ប្រធានបទនៃកិច្ចប្រជុំដាវ៉ូសរដូវក្តៅ (Summer Davos) នាឆ្នាំនេះ គឺសហគ្រិនភាព ពោលគឺ «កម្លាំងចលករនៃសេដ្ឋកិច្ចសកល»។

អំឡុងពេលផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) ប្រធាន WEF លោក Borge Brende បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានវិសាលភាព ក្នុងការរីកចម្រើនប្រកបដោយគុណភាព ដោយសារកំពុងមានការរីកចម្រើនលឿនជាងសេដ្ឋកិច្ចប្រទេសភាគច្រើន ទោះបីជាសេដ្ឋកិច្ចពិភពលោក កំពុងមានវិបត្តិក៏ដោយ។

លោក Brende បាននិយាយថា៖ «សេដ្ឋកិច្ចចិននៅតែមានសក្តានុពលដ៏ធំ។ សេដ្ឋកិច្ចពិភពលោក កំពុងកើនឡើង ២,៨ភាគរយ នៅឆ្នាំនេះ។ ប្រទេសចិនមានការកើនឡើងស្ទើរតែទ្វេដង យ៉ាងហោចណាស់ក៏ច្រើនជាង ៤ភាគរយដែរ។ ដូច្នេះ សេដ្ឋកិច្ចចិន នៅតែរីកចម្រើនលឿនជាងសេដ្ឋកិច្ចរបស់បស្រទេសភាគច្រើន នៅលើពិភពលោក»។ 

លោកបានបន្តថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលចិន ឥឡូវនេះ ក៏កំពុងចាត់វិធានការ ដើម្បីធ្វើឲ្យប្រាកដថាកំណើននេះ នៅតែបន្តឥតឈប់។ យើងបានមើលឃើញការរីកចម្រើននេះនៅលើការបញ្ចុះអត្រាការប្រាក់។ យើងក៏ឃើញដែរថា មានកំណែទម្រង់ថ្មីកំពុងកើតឡើង»។

ជាមួយគ្នានេះ លោក Brende បានគូសបញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងខ្លាំងក្លា ក្នុងវិស័យជាច្រើន ហើយជាប្រទេសនាំមុខគេ ក្នុងវិស័យថាមពលកកើតឡើងវិញ ផ្លូវរថភ្លើងល្បឿនលឿន និងការផលិតយានយន្តអគ្គិសនី ខណៈលោកបានបន្ថែមថា ប្រទេសចិនត្រូវបន្តកំណែទម្រង់សេដ្ឋកិច្ច ដើម្បីឈានទៅរកខ្សែសង្វាក់តម្លៃឧស្សាហកម្មដ៏សំខាន់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm