ទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំកម្ពុជាបានទទួលផលប្រយោជន៍ជាច្រើនពីប្រទសរុស្ស៊ី

2021/05/13 07:25:14 pm        355

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាបានអះអាងថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៊ីរយៈពេល៦៥ឆ្នាំមកនេះ ប្រជាជន និងប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ជាច្រើនពីប្រទេសមហាអំណាចមួយនេះ ជាពិសេសជំនាញផ្នែកវិស័យអប់រំ សុខាភិបាល ផ្នែកកសិកម្ម និងវិស័យសន្តិសុខជាដើម។

 ថ្លែងក្នុងសារពិសេសមួយតាមរយៈធ្វីតធើ ស្តីពីខួប៦៥ឆ្នាំនៃទំនាក់ទំងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី (១៣ឧសភា១៩៦៥-១៣ឧសភា ២០២១) លោកអាណាតូលី បូរ៉ូវីក(Anatoly Borovik) បានលើកឡើងថា ព្រឹត្តិការណ៍សំខាន់ៗរវាងកម្ពុជា និងប្រទេសរុស្ស៊ី ដែលបានបន្សល់ទុកជាបណ្ណសារ ហើយមានលក្ខណៈពិសេសផ្សេងៗទៀត ដែលប្រទេសរុស្ស៊ីបានជួយដល់កម្ពុជា ក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពត ដូចជាផ្នែកមនុស្សធម៌ ក្នុងអំឡុងពេលទស្សវត្តន៍ឆ្នាំ១៩៦០ ដោយរុស្ស៊ីបានជួយកសាងមន្ទីរពេទ្យ ខ្មែរ-សូវៀត និងសាលាបច្ចេកទេសខ្ពស់ផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញនោះ។

 ជាមួយគ្នានោះដែរ លោក អាណាតូលី បូរ៉ូវីក ក៏បានថ្លែងផងដែរថា នៅក្នុងមន្ទីរពេទ្យ និងសាលាបច្ចេកទេសដែលរដ្ឋាភិបាលរុស្ស៊ីបានសាងសង់ជូនដល់កម្ពុជានោះ ក៏មាន វេជ្ជបណ្ឌិត និងគ្រូបង្រៀនសូវៀតជាច្រើនបានធ្វើការប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំ ហើយដំណាក់កាលថ្មីនៃទំនាក់ទំនងបានចាប់ផ្តើមបន្ទាប់ពីការដួលរំលំនៃរបបប៉ុល ពត ពេលប្រទេសរុស្ស៊ីបានផ្តល់ជំនួយគ្រប់បែបយ៉ាងដល់សាធារណៈរដ្ឋប្រជាមានិតកម្ពុជាដែលកំពុងជួបការលំបាកក្នុងការស្តារខ្លួនឯងឡើងវិញនោះ។

 បើតាមការលើកឡើងរបស់អនុរដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីលោក Igor_Morgulov បានថ្ថែងថា នៅក្នុងខួបអនុស្សាវរីយ៍រយៈពេល៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីនេះដែរ ប្រមុខការទូតកម្ពុជា និងរុស្ស៊ី ក៏បានផ្ញើរអប់អរសាទរគ្នាទៅវិញទៅមកផងដែរ ដោយក្នុងសារទាំងនោះភាគីទាំងពីរបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគីនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀតទាំងពាណិជ្ជកម្ម និងវិនិយោគ។

 លោក Igor_Morgulov បានបញ្ជាក់ទៀតថាប្រទេសទាំងពីរ(កម្ពុជា-រុស្ស៊ី)ក៏បានធ្វើការតាំងពិពណ៌តាមរយៈប្រព័ន្ធអនឡាញ ដោយមានឯកសារ និងរូបថតជាច្រើន ដែលក្នុងការតាំងពិពណ៌នោះភាគច្រើននិយាយ អំពីការផ្តល់ជំនួយសេដ្ឋកិច្ច និងបច្ចេកទេសជាអាទិភាពដល់កម្ពុជា ជាពិសេសការលើកឡើងអំពីមន្ទីរពេទ្យ និងសាលារៀន វិទ្យស្ថានកសិកម្ម ផ្លូវថ្នល់ ស្ពាន និងកំពង់ផែកំពង់សោម (បច្ចុប្បន្នព្រះសីហនុ)។ ដោយមានជំនួយរបស់រុស្ស៊ី ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៃទីក្រុងធំបំផុតត្រូវបានបង្កើតឡើងវិញ ក្រៅពីនោះមានការសាងនូវស្ថានីយ៍ទូរស័ព្ទ ប្រព័ន្ធធារាសាស្រ្ត និងអគារជាច្រើនទៀត។ 

 លោកអនុរដ្ឋមន្រ្តីបានបន្ថែមទៀតដែរថា នៅដំណាក់កាលបច្ចុប្បន្ន ចំណងមិត្តភាពរុស្ស៊ី-កម្ពុជា មានប្រកបដោយការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាស្ថាបនា។ ព្រោះវាឈរលើគ្រឹះនៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៅក្នុងឆ្នាំ១៩៩៥ ស្តីពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព។ ការសន្ទនានយោបាយកំពុងអភិវឌ្ឍយ៉ាងសកម្ម រួមទាំងលើកម្រិតខ្ពស់និង ខ្ពស់បំផុត។ អន្តរកម្មដ៏ជិតស្និតត្រូវបានបង្កើតឡើងរវាងក្រសួងការបរទេស ហើយមាន ការអន្តរកម្មយ៉ាងសកម្មតាមរយៈសភាគណបក្សនយោបាយ យុវជន អង្គការសាសនា និងស្ថាប័នសន្តិសុខជាដើម។

 យ៉ាងណាក៏ដោយរុស្ស៊ីបានសន្យាថា ខ្លួនកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យសាស្រ្តបច្ចេកទេស វប្បធម៌ និងមនុស្សធម៌។ ខ្ញុំជឿជាក់ថា បទពិសោធន៍ប្រវត្តិសាស្រ្តដ៏សំបូរបែប ដែលប្រមូលបានក្នុងរយៈពេលជាង៦ទស្សវតរ៍កន្លះ និងជួយស្វែងរកឱកាសថ្មីៗដើម្បីពង្រឹងមិត្តភាពជាប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូរគ្នាមានប្រយោជន៍ទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ ក្នុងផលប្រយោជន៍ធានា ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលផងដែរនេះបើតាមការលើកឡើងបន្ថែមរបស់លោក Igor_Morgulov៕ អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm