មេបញ្ជាការទាហានស៊ីឈ្នួល Wagner៖ ពួកយើងមិនចង់ផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ីនោះទេ

2023/06/27 10:43:23 pm        121

រុស្ស៊ី ៖ មេបញ្ជាការទាហានស៊ីឈ្នូលរុស្ស៊ីលោក Yevgeny Prigozhin និយាយកាលពីថ្ងៃចន្ទថា ការបះបោររយៈពេល ១ថ្ងៃដោយកងកម្លាំង Wagner របស់លោក គ្មានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ីនោះទេ ប៉ុន្តែពួកគេមានបំណង​តវ៉ាចំពោះ​អ្វីដែលលោកនិយាយថា គឺជាទង្វើពុំត្រឹមត្រូវចំពោះជម្លោះនៅអ៊ុយក្រែន ។ 

នៅក្នុងសេចក្តីអធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីបញ្ចប់ការបះបោរកាលពីល្ងាចថ្ងៃសៅរ៍ លោក Prigozhinបាននិយាយម្តងហើយម្តងទៀតពីអំណះអំណាងជារឿយៗរបស់លោកថា ទាហានស៊ីឈ្នួល Wagner គឺជា​កងកម្លាំងប្រយុទ្ធដ៏មានប្រសិទ្ធភាពបំផុតនៅរុស្ស៊ី ហើយសូម្បីតែនៅលើពិភពលោក ហើយវាបានធ្វើឲ្យអង្គភាព​របស់​លោករងភាពអាម៉ាស់ កាលដែលទីក្រុងម៉ូស្គូ បញ្ជូនពួកគេទៅកាន់អ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ 

លោកនិយាយថា វីធីដែលពួកគេអាចរឹបអូសទីក្រុងភាគខាងត្បូង Rostov-on-Donរបស់រុស្ស៊ី ដោយគ្មានការបង្ហូរឈាម​គ្នា និងបញ្ជូនក្បួនរថពាសដែកទៅនៅចម្ងាយ ២០០គ.មពីទីក្រុងម៉ូស្គូ គឺជាសក្ខីកម្មបញ្ជាក់ពី​ប្រសិទ្ធិភាពក្រុម​ប្រយុទ្ធរបស់​លោក ។ 

លោកបាននិយាយនៅក្នុងសារជាសំឡេងរយៈពេល ១១នាទីបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ពួកយើងបានបង្ហាញពីលំដាប់ថ្នាក់ជំនាញ ដូចដែលពួកយើងបានធ្វើនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ពួកយើងគ្មានគោលបំណងផ្តួលរំលំរបបដែលមានស្រាប់ ហើយនិងរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់នោះទេ 

លោក Prigozhin នៅតែលើកឡើងសារជាថ្មីពីការចោទប្រកាន់បើទោះបីជាគ្មានភស្តុតាងយ៉ាងណាក្តីថា យោធារុស្ស៊ី បានវាយប្រហារដោយមីស៊ីល ហើយបន្ទាប់មកដោយឧទ្ធម្ភាគចក្រទៅលើជំរំទ័ពរបស់ទាហាន Wagner បណ្តាលឲ្​យកងកម្លាំងរបស់លោកប្រហែល ៣០នាក់ បាត់បង់ជីវិត ហើយនេះគឺជាហេតុផល​បន្ទាន់សម្រាប់អ្វីដែល​លោកចាត់​ទុកថាជាការដើរឆ្ពោះទៅរកយុត្តិធម៌ ។ 

លោក លោក Prigozhin និយាយទៀតថា ទាហាន Wagner បានបញ្ឈប់ការរុលទៅមុខរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ នៅពេលដែលពួកគេយល់ឃើញថា ពួកគេនឹងត្រូវតតាំងជាមួយទាហានរុស្ស៊ីដែលកំពុងរង់ចាំ ហើយការបង្ហូរឈាមគ្នា នឹងមិនអាចជៀសផុតបាននោះទេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm