ឥណ្ឌា ៖ ក្រុមអតិថិជននៅទីក្រុងភាគកណ្តាល Indoreប្រទេសឥណ្ឌា បានជួបជុំគ្នានៅតាមផ្សារ ដើម្បីរកទិញសត្វពពែពូជផ្សេងៗគ្នា នៅមុនពិធីបុណ្យសាសនា Eid al-Adha ។
ពិធីបុណ្យ Eid al-Adha ដែលស្ថិតនៅក្នុងចំណោមពិធីបុណ្យ២ដ៏សំខាន់នៅក្នុងសាសនាអ៊ីស្លាម គឺជាការកំណត់ចំណុចកំពូលនៃធម្មយាត្រាហាជីប្រចាំឆ្នាំ ពេលជនមូស្លីមសម្លាប់សត្វដែលធម្មតាចែកជូនដល់ជនក្រីក្រ ដើម្បីរំឭកដល់ឆន្ទៈរបស់ព្យាការី Ibrahim បូជាកូនប្រុសរបស់លោកតាមការបញ្ជារបស់ព្រះ ។
អតិថិជននិយាយថា អត្រាតម្លៃសត្វពពែ ខ្ពស់ខ្លាំងណាស់ ចាប់ពីតម្លៃជាង ២៤០ដុល្លារឡើងទៅ ក្នុងនោះពូជពពែល្អ ធ្លាក់មកនៅតម្លៃជាង ៤៨០ដុល្លារទៅ៥៤០ដុល្លារ ៕

