ជនភៀសខ្លួនជាង ២,៤ លាននាក់នឹងត្រូវការតាំងទីលំនៅថ្មីនៅឆ្នាំ ២០២៤ ទូទាំងពីភពលោក

2023/06/27 10:51:18 pm        74

មីយ៉ាន់ម៉ា ៖ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនជាង ២,៤ លាននាក់នៅទូទាំងពិភពលោកនឹងត្រូវការតាំងទីលំនៅថ្មីនៅឆ្នាំ ២០២៤ ដែលជាកំណើន ២០ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍វាយតម្លៃតម្រូវការតាំងទីលំនៅថ្មីជាសកលសម្រាប់ឆ្នាំ២០២៤ បានឱ្យដឹងថា តំបន់អាស៊ីស្ថិត​នៅលើបញ្ជី​នៃតម្រូវការប៉ាន់ស្មានសម្រាប់ឆ្នាំ ២០២៤ ដោយមានជនភៀសខ្លួនជិត ៧៣០.០០០ នាក់ត្រូវការគាំទ្រ​ការតាំងទីលំនៅថ្មី ដែលចំនួននេះតំណាងឱ្យ ៣០ ភាគរយនៃតម្រូវការសកល។

របាយការណ៍នោះ បាននិយាយថា ជាមួយនឹងវិបត្តិនៅប្រទេសស៊ីរីអូសបន្លាយដល់ឆ្នាំទី ១៣ ហើយនៅតែជា​មូលហេតុ​នៃ​ស្ថានភាពជនភៀសខ្លួនដ៏ធំបំផុតនោះ ជនភៀសខ្លួនស៊ីរីបន្តបង្ហាញពីតម្រូវការតាំងទីលំ​នៅថ្មីខ្ពស់បំផុត​សម្រាប់រយៈ​ពេលប្រាំបីឆ្នាំជាប់ៗគ្នា។ ប្រជាជនស៊ីរីប្រហែល ៧៥៤.០០០នាក់នៅទូទាំងពិភពលោក​ត្រូវការជំនួយជា​បន្ទាន់ក្នុង​ដំណើរ​ការតាំងទីលំនៅថ្មីនេះ។

បណ្ដាជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានប៉ាន់ប្រមាណថាមានតម្រូវការតាំងទីលំនៅថ្មីខ្ពស់បំផុតទីពីរ បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង សហភាពមីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិ UNHCR កាលពីឆ្នាំ២០២២ ក្នុងចំណោមពាក្យស្នើសុំប្រមាណ ១១៦.០០០នាក់ មានតែជនភៀសខ្លួន ៥៨.៤៥៧ នាក់ប៉ុណ្ណោះដែលអាចចាកចេញទៅតាំងលំនៅថ្មីបាន។

UNHCR និយាយថា ការតាំងលំនៅថ្មីផ្តល់នូវខ្សែជីវិតនៃក្តីសង្ឃឹម និងការការពារដល់អ្នកដែល​ប្រឈមនឹង​ហានិភ័យ​ខ្លាំងបំផុត ដោយផ្តល់នូវដំណោះស្រាយយូរអង្វែង ខណៈពេលដែលកាត់បន្ថយសម្ពាធលើប្រទេសដែលជាម្ចាស់ផ្ទះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm