អារ៉ាប់រួម ៖ រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមដោយក្រុមនគរបាល ឃើញអគ្គិភ័យដ៏ធំមួយ បានឆាបឆេះអគារស្នាក់នៅកម្ពស់ខ្ពស់ ស្ថិតក្នុងទីក្រុងភាគខាងជើង Ajman របស់ប្រទេសអារ៉ាប់រួម នៅព្រឹកថ្ងៃអង្គារនេះ ។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Twiiterផ្លូវការរបស់នគរបាលក្រុង Ajman បានឲ្យដឹងថា មកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នៅឡើយទេ ហើយអ្នកស្រុក ត្រូវបានជម្លៀសចេញពីអគាររងការឆាបឆេះ ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អគ្គិភីយដ៏ធំមួយ ធ្លាប់បានឆាបឆាប់ផងដែរនៅលើបណ្តុំអគារតែមួយកាលពីឆ្នាំ ២០១៦ ៕

