អាមេរិក ៖ ក្រុមមន្រ្តីនិយាយថា ស្ពាននៅរដ្ឋ Montana សហរដ្ឋអាមេរិក បានបាក់ចូលក្នុងស្ទឹង Yellowstone បណ្តាលឲ្យទូរថភ្លើងជាច្រើនទូធ្លាក់ចូលក្នុងទឹក ។
ពួកគេបន្តថា ក្រុមហ៊ុន Montana Rail Link ដែលជាក្រុមហ៊ុនប្រតិបត្តិការថភ្លើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូរថភ្លើងជាច្រើនទូ បានធ្លាក់ចូលទឹកស្ទឹង ។ គ្មានអ្នករងរបួសត្រូវបានរាយការណ៍នោះទេនៅក្នុងចំណោមក្រុមការងាររថភ្លើង រូបភាពវីដេអូឃ្លីបដែលថតបានរថភ្លើងធ្លាក់ផ្លូវនៅកន្លែងកើតហេតុ ឃើញក្រុមមន្រ្តី និងក្រុមការងារនៅកន្លែងកើតហេតុ ក៏ដូចជាទូរថភ្លើងនៅក្នុងស្ទឹង ។
ក្រុមហ៊ុននិយាយថា ទូរថភ្លើងទាំងនេះ ដឹកកៅស៊ូចាក់ថ្នល់ និងស្ពាន់ធ័រលាយ គឺជាសារធាតុឆាប់រឹង ពេលដែលវាត្រូវសីតុណ្ហភាពត្រជាក់ ។
ក្រុមអាជ្ញាធរ និយាយថា រោងចក្របន្សុតទឹក ស្រុកប្រព័ន្ធធារាសាស្រ្ត និងក្រុមហ៊ុនឧស្សាហកម្ម ត្រូវតែប្រុងប្រយ័ត្ន ស្របពេលកើតមានហេតុការណ៍បាក់ស្ពានធ្វើឲ្យរថភ្លើងធ្លាក់ផ្លូវបែបនេះ ៕

