តំបន់ទេសចរណ៍បឹងពារាំង ត្រូវបានស្ដារអាចម៍ដីចេញ ធ្វើជាតំបន់អភិរក្សត្រី និងកន្លែងទេសចរណ៍ឲ្យមានភាពទាក់ទាញ

2021/05/14 12:03:42 am        20

សៀមរាប ៖ តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានស្ដារយកអាចម៍ដីចេញ ដើម្បីកែសម្រួលបឹងធម្មជាតិមួយនេះ អោយទៅជាបឹងអភិរក្សត្រីដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀតក្រោយបញ្ចប់ជំងឺកូវីដ១៩។

លោក គង់ មង្គល់ ប្រធានរមណីយដ្ឋានទេសចរណ៍ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះ បឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅក្នុងបឹងនោះ ខណៈដែលបច្ចុប្បន្ននេះបានគោករាក់ទឹកខ្លះហើយៗ បណ្ដាលអោយមច្ឆាជាតិរងការបាត់បង់ដោយសារគ្មានទឹកគ្រប់គ្រាន់ ។លោកថា លោកបានបូមទឹកបញ្ចូលជាច្រើនលើកហើយតែមិនគ្រប់តាមតម្រូវការរបស់មច្ឆាជាតិនោះឡើយ។ដោយឃើញស្ថានភាពបឹងនោះរីងទឹកជារៀងរាល់ឆ្នាំ លោកបានសុំការអនុញ្ញាតិច្បាប់ស្ដារយកអាចម៍ដីចេញទំហំជាង១០០ហិកតា ជំរៅ៤ម៉ែត្រ ដើម្បីធ្វើទីជម្រកត្រីអោយរស់នៅក្នុងបឹងច្រើននោះកាន់តែច្រើ ព្រមទាំងកែលម្អរបឹងនោះ ឲ្យទៅជាកន្លែងទេសចរណ៍ទាក់អ្នកទស្សនាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នមានអ្នកទៅទស្សនាមានតិចតួច ដោយសារមិនទាន់រៀបចំអោយបានស្រស់ស្អាតនៅឡើយ។លោកថា ក្រោយពេលដែលបឹងនោះបានស្ដាររួចហើយ អាចជាបឹងសំបូរទៅដោយមច្ឆាជាតិ សត្វស្លាប និងសត្វស្វាជាច្រើនរស់នៅក្នុងព្រៃធម្មជាតិដែលសំបូរទៅអេកូទេសចរណ៍ ដែលអ្នកទេសចរណ៍ទៅទស្សនានិងស្ទូចត្រីកំសាន្ដនៅតំបន់ទេសចរណ៍នោះ ។កាលណាភ្ញៀវទេសចរច្រើន ប្រជាពលរដ្ឋក៍មានចំណួលក្នុងគ្រួសារជាប្រចាំថ្ងៃផងដែរ។

បើតាមលោក គង់ មង្គល បានបញ្ជាក់ថា បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងរហង្សនៅក្នុងទឹកបឹងនោះ ដែលមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណជាង៦គីឡូម៉ែត្រ ។លោកថា បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង២៦០៧ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។ តែក្នុងទំហ៊ំខាងនេះ ទឹកក៏ផ្តើមស្រកយ៉ាងឆាប់រហ័សដែរ។លោកថា បើសិនមិនមានវិធានការសង្គ្រោះទាន់ពេលទេមច្ឆាជាតិនិងសត្វផ្សេងៗ អាចនិងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង៕អត្ថបទ ៖ សាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        62
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm