ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ​បើកការប្រកួតថ្នាក់ជាតិតិចណូវេសិន(Technovation) ឆ្នាំ២០២៣

2023/06/27 11:09:52 pm        94

កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើកការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា, នាយកប្រតិបត្តិ Tech For Kids Academy លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស-និស្សិត។ 

កម្មវិធីការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ជាកម្ម​វិធី​បណ្តុះ​បណ្តាល និង​ប្រកួត​ប្រជែង​រយៈពេល ១២សប្តាហ៍ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសកលលោក ដែល​មាន​គោល​បំណង​លើក​កម្ពស់​ដល់​សិស្សជាកុមារី ឬយុវនារី ចាប់ពីអាយុ ៨ ដល់ ១៨ឆ្នាំ ឱ្យចេះធ្វើការជារក្រុម ចូលរួម​បង្កើ​ត​ច្នៃប្រឌិត និងរក​ដំណោះ​ស្រាយ​ថ្មី​ៗ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នានា​ដោយ​ប្រើ​បច្ចេក​វិទ្យាឌីជីថល និងគំនិតសហគ្រិនភាព។  

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​បានដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រសំខាន់មួយគឺ ផ្តោតលើ “ការ​កសាង​ធន​ធាន​មនុស្សឌីជីថល” ដែលជាធនធានក្នុង​ការ​ជំរុញ​ដល់​ការ​ចាប់​យក​ឌីជីថល​លើ​គ្រប់​វិស័យ ដើម្បីបង្កើនផលិតភាពនិងកំណើនសេដ្ឋកិច្ច សំដៅ​ប្រែក្លាយ​កម្ពុ​ជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់កុមារី ២ក្រុម ដែលបាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​កម្រិត​ពិភពលោកដំណាក់កាលទីមួយ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបាន​ជូនពរ​ដល់​សិស្សានុសិស្សទាំងអស់ ទទួលបានសំណាងល្អ សុខភាពល្អ និងជោគជ័យ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ ព្រមទាំងការប្រកួតប្រជែងក្នុងកម្រិតពិភពលោក។ 

សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន (Technovation) ២០២៣ សហការរៀបចំ​ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំយុវជន និងកីឡា និង Tech For Kids Academy ព្រមទាំងមានការឧបត្ថម្ភពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បណ្ឌិត្យ​សភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រុមហ៊ុន Smart Axiata ដែលជាកម្មវិធី​ប្រកួត​ប្រជែ​ង​​ផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវតី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តោល ការអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) និង សហគ្រិនភាព ដល់កុមារីនិងយុវតី។ កម្មវិធីតិចណូវេសិន ២០២៣ បានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់មកសមាគមន៍ Technovation Cambodia ក៏បានរៀបចំការបង្រៀន​រយៈពេល ១២សប្តាហ៍ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលក្នុងនោះ មានក្រុមនារី ១៩ក្រុម សរុប ២៥៧នាក់ មកពី ៦៦សាលា រដ្ឋនិងឯកជន មកពី ១៥ ខេត្តក្រុង និង ៩ក្លឹប ព្រមទាំងគ្រូបង្គោល ៤៥នាក់។ មិនតែប៉ុណ្ណោះនៅតាមបណ្តាខេត្តគោលដៅរបស់ Technovation ដូចជាខេត្តកំពង់ចាម និងបាត់ដំបង ក៏បានបង្រៀនទៅ​ក្រុមសិស្ស​នារី​ដោយ​មាន​ការ​ណែនាំពីគ្រូបង្គោលផងដែរ៕

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm