អាមេរិក ៖ សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានប្រើប្រាស់ខ្សែបណ្តាញការទូតជាច្រើនដើម្បីផ្ញើសារទៅកាន់រុស្ស៊ីថា គ្មានការជាប់ពាក់ព័ន្ធនរបស់សហរដ្ឋអាមេរិកនៅក្នុងការបះបោរប្រឆំាងនឹងវិមានក្រឹមឡាំងនោះឡើយ ។
លោក John Kirby ដែលជាអ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សារជាច្រើន ត្រូវបានបញ្ជូនទៅកាន់វិមានក្រឹមឡាំង កាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែលោកពុំបាននិយាយពីវិធីឆ្លើយតបរបស់ទីក្រុងម៉ូស្គូនោះទេ ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបាននិយាយថា ការបះបោរមួយភ្លែតរបស់ទាហានស៊ីឈ្នូលរុស្ស៊ី Wagner ប្រឆាំងនឹងវិមានក្រឹមឡាំង គឺជាផ្នែកមួយនៃការលំបាកក្នុងប្រព័ន្ធដឹកនាំរុស្ស៊ី ហើយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត គ្មានការជាប់ពាក់ព័ន្ធនោះទេ ។
លោក Kirby និយាយថា កញ្ចក់ជំនួយថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ប្រភពព័ត៌មានជាច្រើន បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យូរនឹងឆាប់នៅថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនតម្លៃជិត ៥០០លានដុល្លារ ៕,

